
ក្រោយពីបានក្លាយជាភរិយាឧកញ៉ា ហុង ពីវ ជំទាវ លី យ៉ាណា ក៏បានទទួលចំណងដៃកូនស្រីមួយគួរអោយស្រលាញ់ម្នាក់ មានឈ្មោះថា រ៉ូប៊ី (Ruby) មិនតែប៉ុន្តែមានមុខមាត់ដូចតុក្កតាគួរអោយក្នាញ់ទៀតផង។

បើក្រឡេកមើលការបង្ហោះរូបភាពក្នុងបណ្តាញសង្គម របស់លោកជំទាវ លី យ៉ាណា បានធ្វើអោយមហាជនជាច្រើនសរសើរពីភាពអស្ចារ្យ ជាមួយការប្រើប្រាស់នូវរបស់ទំនើប ហើយសុទ្ធតែជាប៊្រេនៗល្បីៗ ដែលធ្វើអោយអ្នកគាំទ្រមានការច្រណែនពីជីវភាពរបស់លោកជំទាវខ្លាំងណាស់។

ដោយតែសំភារៈប្រើប្រាស់ច្រើន យើងឃើញថាគ្រាន់តែបន្ទប់ដាក់សំភារៈប្រើប្រាស់ រួមមានទូដាក់ស្បែកជើង ទូដាក់កាបូប រួមទាំងកន្លែងតុបតែងខ្លួនរបស់លោកជំទាវ ធំពិតជាគួរអោយចង់រស់នៅមែន នេះបើមើលតាមរូបភាពដែលលោកជំទាវ បានបង្ហោះរូបភាពចូលក្នុងបណ្តាញសង្គម។ ហើយនេះគ្រាន់តែជាបន្ទប់ដាក់ឥវ៉ាន់ ចុះទម្រាំតែបន្ទប់គេងវិញ តើធំប៉ុន្មានទៅ ហើយស្រស់ស្អាតយ៉ាងណា?
តោះទៅទស្សនារូបភាពទាំងអស់គ្នា់៖









