header ads

Sponsor

រិទ្ធី

លោក អ៊េង ឆៃអ៊ាង អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅបរទេស នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ បានសរសេរបែបឌឺដងថា៖ ប្រទេសរំដួល (កម្ពុជា) ត្រៀមចម្រៀងពីរបទ គឺបទ " រាំញីកែងជើង និង ឆ្កែរត់បុកប៉ោត" ដើម្បីយកទៅចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោក។ ការឌឺដងបែបនេះធ្វើឡើងក្រោយប្រទេសឡាវ បានស្នើ ចង្វាក់ ឡាំវង់ ដែលកម្ពុជា និងថៃហៅថា រាំវង់ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបិយ។ 
សូមរំលឹកថា បទចម្រៀង២បទខាងលើនេះ ដែលជាបទចម្រៀងរបស់ផលិតកម្មហង្សមាស គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេស សម្តេច ហ៊ុន សែន ក៏ជួយផ្សព្វផ្សាយ ហើយថែមទាំងបានរាំបទនេះផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ មានកិច្ចប្រជុំមួយដឹកនាំដោយលោក Bouangern Xaphouvong ដែលជាអនុរដ្ឋមន្ដី្រក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ប្រទេសឡាវ បានអនុញ្ញាតឲ្យអ្នកតំណាងពីផ្នែកពាក់ព័ន្ធនានា រៀបចំកិច្ចការផ្សេងៗក្នុងការស្នើសុំដាក់ចង្វាក់រាំដ៏ល្បីឈ្មោះមួយរបស់ប្រទេសឡាវ គឺចង្វាក់ ឡាំវង់ ដែលកម្ពុជា និងថៃហៅថា រាំវង់ ឯថៃហៅថា Ramwong ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបិយរបស់មនុស្សជាតិ ក្នុងបញ្ជីអង្គការ UNESCO។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post