
ភ្នំពេញៈ ការសិក្សាជាច្រើន លើដបទឹកសុទ្ធល្បីៗជាច្រើន ដែលរកឃើញថា សឹងគ្រប់ដបទឹកសុទ្ធទាំងអស់ សុទ្ធតែមានសារធាតុផ្លាស្ទិកតូចៗ។ យ៉ាងណា អ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញពីផលប៉ះពាល់ឡើយ តែសារធាតុផ្លាស្ទិក គឺសារធាតុពុល។ នេះបើយោងការផ្សាយរបស់ក្រសួងបរិស្ថាន នៅលើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។
ក្រសួងបរិស្ថាន បានឲ្យដឹងថា “ជាការសិក្សាទ្រង់ទ្រាយធំមួយ ដែលបានអង្កេតលើដបទឹកចំនួន២៥០ដប ក្នុងប្រទេស៩ផ្សេងគ្នា ដែលដឹកនាំការអង្កេតដោយស្ថាប័នសារព័ត៌មាន។ ជាលទ្ធផលរកឃើញថា យ៉ាងហោចណាស់មានសារធាតុផ្លាស្ទិកតូចៗចំនួន១០គ្រាប់ ជាធម្យម ហើយមានទំហំធំជាងសរសៃសក់របស់មនុស្ស”។

សាស្ត្រាចារ្យគីមីវិទ្យា នៃសាកលវិទ្យាល័យញូវយ៉ក បានអះអាងថា មានសារធាតុផ្លាស្ទិកតូចៗ ក្នុងដបទឹកសុទ្ធពីមួយដបទៅមួយដប ពីម៉ាកមួយទៅម៉ាកមួយ។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ នៅមិនទាន់រកឃើញថា មានការប៉ះពាល់នៅឡើយទេ នាពេលបច្ចុប្បន្ននេះ ប៉ុន្តែសារធាតុផ្លាស្ទិក គឺសារធាតុពុល៕


