
តើអ្នកដឹងទេថា ជាធម្មតា មនុស្សយើងម្នាក់ៗ តែងតែផោម ហើយនៅពេលដែរមានអ្នកណាម្នាក់ទោះនៅកន្លែងធ្វើការ ឬនៅសាលារៀន ឬនៅទីណាក៏ដោយ លួចផោម (បញ្ចេញឩស្ម័នកាបូនិចស្ងាត់ៗ) ឱ្យអ្នកហិតដោយមិនបានគ្រោងទុកមុន អ្នកគួរតែហិតឲ្យបានច្រើន និងអរគុណគេផង។
សកលវិទ្យាល័យ Exeter ល្បីឈ្មោះ នៅប្រទេស អង់គ្លេស បានធ្វើការសិក្សាស្រាវជ្រាវនឹងបានដឹងអំពីអត្ថប្រយោជន៏នៃឩស្ម័នកាបូនិច(ផោម) ដែលមនុស្សយើងម្នាក់ៗតែងតែបញ្ចេញចោលជារឿយៗ។ ការសិក្សាគឺបង្ហាញថា ក្លិនផោម ឬក្លិនឩស្ម័នកាបូនិច ដែលបានបញ្ចេញពីមនុស្ស ហើយមនុស្សនោះបានហិតក្លិនផោម គឺអាចជួយការពារការឆ្លងរោគ ពិសេសគឺការពារយើងពីជម្ងឺមហារីកផងដែរ។


សកលវិទ្យាល័យដដែលនេះ តាមរយៈការចេញផ្សព្វផ្សាយដោយស្ថានប័នគីមីសាស្រ្តមួយបានឲ្យដឹងថា ឧស្ម័នអ៊ីដ្រូសែន(ផោម) ដែលយើងបញ្ចេញចោលនោះ គឺពិតជាអាចជួយព្យាបាលជម្ងឺ និងប្រឆាំងពីការឆ្លងមេរោគផ្សេងៗទៀតបានមែន បើទោះជាក្លិនរបស់វាប្រដូចទៅនឹងពងមាន់រលួយ ដែលវាមានក្លិនមិនល្អ ប៉ុន្តែវាមានសារៈប្រយោជន៏មួយត្រង់ថា អាចជួយទប់ស្កាត់ពីការឆ្លងមេរោគ និងការកើតជម្ងឺនៅថ្ងៃអនាគតដែលយើងមើលមិនឃើញ ហើយហេតុផលនេះ ត្រូវបានអះអាងដោយ ដុកទ័រម្នាក់ឈ្មោះ Mark Wood នៃសកលវិទ្យាល័យ Exeter នៅប្រទេស អង់គ្លេស។
លើសពីនេះទៅទៀតក៏មានអំណះអំណាងផ្សេងទៀត បានអះអាងថា ទោះជាវាមានក្លិនល្អក៏ដោយ វាអាចមិនល្អក្នុងការហិតក្លិនផោមរបស់យើង ប៉ុន្តែវាអាចទប់ស្កាត់ នៃជម្ងឺមហារីកកុំឱ្យកើតមានឡើង ក៏ដូចជា ការដាច់សរសៃឈាមក្នុងខួរក្បាល គាំងបេះដូង ការខូចខាតនៃកោសិកាផ្សេងៗទៀតក្នុងរាងកាយរបស់យើង។
លោក Matt Whiteman ជាដុកទ័រនៃសកលវិទ្យាល័យ Exeter នៅប្រទេស អង់គ្លេស ដូចគ្នា បាននិយាយថា អ្នកស្រាវជ្រាវរបស់លោកក៏បានយកឩស្ម័ននោះ ឬឩស្ម័នអ៊ីដ្រូសែនពីការផោមនោះទៅលាយធាតុផ្សំជាមួយអង្គធាតុដទៃដើម្បីទទួលបាននូវផលប្រយោជន៏ និងជាវិធីសាស្រ្ត ឬថ្នាំព្យាបាលទៅលើជម្ងឺផ្សេងៗទៀតនៅពេលអនាគត៕


