
ភ្នំពេញ៖ បន្ទាប់ពីលោករដ្ឋមន្រ្តីក្រសួងពត៌មាន ខៀវ កញ្ញារិទ្ធិ បានចេញសារិះគន់តាមFacebook ទៅលើព្រះសង្ឃជើងខ្លាំង ឡុង ចន្ថា ដែលគង់នៅវត្តមួយក្នុងខេត្តតាកែវ ថាជា«ព្រះសង្ឃបំផ្លាញ» កាលថ្ងៃព្រហស្បត្ត៏ ទី ១៥ ខែ មិនា ឆ្នាំ ២០១៨នេះ នៅយប់ថ្ងៃដដែរ ព្រះសង្ឃពូកែលេងសើចសំដីបែបអ្នកមានអាជីពកំប្លែង បានចេញឃ្លីបវិដេអូតាមFacebook ដោយមានសង្ឃដីការសុំទោសចំពោះសាធារណៈជននូវកំហុសខុសឆ្គងរបស់ខ្លួនដែលទេសនាកន្លងមកនិងនាំអោយមានការរិះគន់ពីសាធារណៈជន។
បើយោងតាមវិដេអូឃ្លីបដែលបង្ហោះកាលពីយប់មិញសង្ឃជើងខ្លាំង ឡុង ចន្ថា បានមានសង្ឃដីការថា «បន្ទាប់ពីពិភាក្សាជាមួយមន្រ្តីសង្ឃរៀមច្បង បានអោយអោយខ្ញុំករុណាបន្ទន់ឥរិយាបទនិងសុំទោស ព្រោះបើខ្ញុំឆ្លើយឆ្លងតទៅទៀតនាំអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា ដូច្នោះបើការទេសនានិងការឆ្លើយឆ្លងកន្លងមកមានការខុសឆ្គងកន្លែងណាមួយ ខ្ញុំករុណាសុំអភ័យទោសនិងកុំប្រកែប្រកាន់ពាក្យសំដីរបស់ខ្ញុំករុណា»។
បើតាមឃ្លីបវីដេអូខាងលើ សង្ឃជើងខ្លាំង ឡុង ចន្ថា ក៏បានសុំផ្អាកការឡាយវីដេអូមួយរយៈផងដែរ ហើយបើឡាយវិដេអូវិញទាល់តែអារម្មណ៏ល្អនិងមិនបន្តឡាយនិយាយប៉ះពាល់ដែលនាំអោយមានការរិះគន់តទៀតនោះទេ។
គួបញ្ចាក់ថា ការចេញវិដេអូមកសុំទោសសាធារណៈជនពីសំណាក់ព្រះសង្ឃកំប្លែងនេះបានកើតឡើងបន្ទាប់ពីលោករដ្ឋមន្រ្តីក្រសួងពត៌មានដាក់មួយព្រះនង់កាលពីម្សិលមិញ ដោយលោករដ្ឋមន្រ្តីបានហៅព្រះសង្ឃ ឡុង ចន្ថា ថា«ជាព្រះសង្ឃបំផ្លាញ»៕




