header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ យ៉ាងហោចណាស់មានជាងធ្វើផ្ទះ២នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងចំណោមជាងធ្វើផ្ទះ៨នាក់ ត្រូវបានផ្ទះកសាងពីឈើដួលរលំសង្កត់ពីលើ ខណៈដែលជនរងគ្រោះយកដែកដូយផ្ទះលើកឡើងលើ ដើម្បីរៀបចំការ៉ូឡា ។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ នាមកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចទល់មុខមន្ទីរពន្ធដារខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិក្បាលស្បាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

​​បើតាមប្រភពព័ត៌មាន ពីនគរបាលប៉ុស្ថិ៍រដ្ឋបាលសង្កាត់ព្រះពន្លា ប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ ទី១-ឈ្មោះ ខ្លូត សារួន ភេទប្រុស អាយុ៥៩ឆ្នាំ (មេជាង) រស់នៅភូមិស្វាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ទី២-ឈ្មោះ ធុច ពិសិដ្ឋ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអង្គាបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ។ ចំណែកអ្នករងរបួសធ្ងន់ មានឈ្មោះ ឆាវ បួត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអង្គាបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ និងអ្នករងរបួសស្រាលម្នាក់ទៀត សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយនោះទេ ។

បើតាមការរៀបរាប់ពីអ្នកឃើញហេតុការណ៍ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គឺមានក្រុមជាងឈើធ្វើផ្ទះមួយក្រុម មានគ្នា៨នាក់ នាំគ្នាដូយផ្ទះឈើ២ល្វែង នៅចំណុចខាងលើដែលមានម្ចាស់ផ្ទះឈ្មោះ ទី ប្រកបមុខលក់ម៉ូតូ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បាននាំគ្នារំកិល និងដូយផ្ទះឈើ២ល្វែង ដើម្បីរៀបចំការ៉ូឡាផ្នែកខាងក្រោម ខណៈដែលដូយដាក់កំណល់ឈើ ក៏មានការខុសបច្ចេកទេសភ្លាត់ស្នៀត បណ្តាលឲ្យផ្ទះឈើបានដួលរលំសង្កត់លើក្រុមជាងទាំងនោះ ស្លាប់២នាក់នៅកន្លែងកើតហេតុ ចំណែក២នាក់ទៀតរងរបួសដោយអ្នករងរបួស ក៏ត្រូវបានគេដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន។

ករណីហេតុការណ៍ខាងលើនោះ គេមិនទាន់ដឹងថា សមត្ថកិច្ចស្រាវជ្រាវស៊ើបអង្កេតបែបណានៅឡើយនោះទេ ហើយក៏មិនទាន់ដឹងថា ម្ចាស់ផ្ទះនោះបានដោះស្រាយជួយឧបត្ថម្ភក្រុមគ្រួសារជនរងគ្រោះនៅឡើយនោះផងដែរ ។

ដោយឡែក គេសង្កេតឃើញនៅយប់ថ្ងៃ១២ ខែមីនា នោះផងដែរ អភិបាលក្រុងសិរីសោភ័ណ លោក ហ៊ីល រីយ៉ា និងក្រុមការងារ បានចុះទៅសាកសួរសុខទុក្ខសាច់ញាតិជនរងគ្រោះ ហើយថែមឧបត្ថម្ភនូវក្តាមឈូស ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ប្រគល់ជូនសាច់ញាតិសព សម្រាប់រៀបចំចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post