
កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានធ្វើការចោទប្រកាន់ជាផ្លូវការក្រោមបទ «ហិង្សា» តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ដោយយោងតាមពាក្យបណ្តឹងរបស់លោកឧកញ៉ា ឌួង ឆាយ ក្រោយពេល អ្នកបម្រើស្រី ឈ្មោះ អ៊ុំ សុផាន់ណា បានប្រើអំពើហិង្សាវាយដំទៅលើកូនប្រុសតូចៗរបស់លោក២នាក់ជាច្រើនលើកច្រើនសារ និងចុងក្រោយនេះថា នាងអ្នកបម្រើបានធ្វើទារុណកម្មវាយ និងក្តិចប្រដាប់ភេទ(ពងស្វាស) យ៉ាងព្រៃផ្សៃបំផុតលើក្មេងប្រុសលោកបណ្តាលឲ្យហើមខុសប្រក្រតី ។
តែកាលពីម្សិលមិញនេះ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោកឧកញ៉ា ឌួង ឆាយ បានចេញវីដេអូ ឡាយតាមរយៈផេគផ្លូវការរបស់លោក ដោយសម្រេចដកពាក្យបណ្តឹង និងលើកលែងឱ្យគាត់ ហើយការដកពាក្យបណ្តឹងនេះ នឹងធ្វើឡើងនៅខែមេសាខាងមុខនេះ ដោយលោកឧកញ៉ា នឹងសុំអង្វរតុលាការ ឱ្យរូបគាត់ (អ្នកបម្រើ) បានត្រឡប់ទៅស្រុកកំណើត រួចទោសមុនថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ... ។

ហើយក្នុងនោះក៏មានលក្ខខណ្ឌដែល លោកឧកញ៉ា ឌួង ឆាយ បានកំណត់ជាមួយគាត់ (អ្នកបម្រើ) គឺគាត់ត្រូវតែធ្វើការ Live Facebook បកស្រាយពីទង្វើ និងសកម្មភាពរបស់គាត់ដែលបានធ្វើមកលើកូនប្រុសទាំង២របស់ ឧកញ៉ា ឌួង ឆាយ។
សូមទស្សនាវីដេអូទាំងស្រុង៖