Sponsor
អាម៉ាប៉ាប៉ាញ៉ូស

UN៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមីនានេះថា មានការបែកធ្លាយពង្រាងរបាយការណ៍មួយ របស់អង្គការសហប្រជាជាតិ (UN) ដោយបានអះអាងថា ក្រុមហ៊ុនចំនួន២របស់ប្រទេសសិង្ហបុរី បានបំពានទៅលើការដាក់ទណ្ឌកម្មរបស់ UN ដោយបានផ្គត់ផ្គង់ទំនិញប្រណីតៗ បញ្ជូនទៅឲ្យមានប្រទេសកូរ៉េខាងជើង ។

របាយការណ៍ចុងក្រោយ បានដាក់ជូនក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ហើយទំនងជាត្រូវធ្វើការបោះពុម្ពផ្សាយ នៅចុងសប្តាហ៍នេះ ។

រដ្ឋាភិបាលសិង្ហបុរី បានឲ្យដឹងថា រដ្ឋាភិបាលបានដឹងអំពីករណីទាំងនេះ ហើយបានចាប់ផ្តើមធ្វើការស៊ើបអង្កេត នៅទីតាំងក្រុមហ៊ុន” ដែលមានព័ត៌មានអាចជឿទុកចិត្តបាន” នៃការប្រព្រឹត្តទោសកំហុស ។

ទំាងអង្គការសហប្រជាជាតិ និងសិង្ហបុរី បានហាមប្រាមលក់ទំនិញប្រណីតៗ ទៅឲ្យប្រទេសកូរ៉េខាងជើង ។

ការដាក់ទណ្ឌកម្មទាំងឡាយរបស់ពិភពលោកប្រឆាំងនឹងកូរ៉េខាងជើង ត្រូវបានរឹតបន្តឹង ដោយបានសម្រេចបែបនេះ អស់រយៈពេលជាង២ឆ្នាំមកហើយ ខណៈដែលក្រុងព្យុងយ៉ាង បានបន្តអនុវត្តន៍កម្មវិធីសាកល្បងនុយក្លេអ៊ែរ និងការបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor