
រាជធានីភ្នំពេញ ៖ ស្រីស្រស់សោភាម្នាក់ដែលស្រវឹងស្រាឈប់រថយន្ដដេកកណ្ដាលផ្លូវហើយពេលពេលដែលសមត្ថកិច្ចនិងអ្នកសារព័ត៌មានរបស់ទូរទស្សន៍ហង្សមាសចុះទៅថតផ្ដិតយករូបភាព ស្រាប់តែនារីរូបនោះបានចុះពីលើរថយន្តទះកំផ្លៀងអ្នកយកពត៌មានហង្សមាសបណ្ដាលបែកមាត់និងហូឈាមច្រមុះ ថែមទាំងកញ្ឆក់យកទូរស័ព្វបោកចោលទៀតផងនោះ នៅទីបំផុតបានសម្រេចបញ្ចប់បញ្ហាតាមរយៈការផ្ដល់សំណងជាប្រាក់ចំនួន១ពាន់ដុល្លាដល់អ្នកាសែតរបស់ទូរទស្សន៏ហង្សមាសដើម្បីបញ្ចប់បញ្ហា។

បន្ទាប់ពីកើតហេតុស្រ្តីដៃដល់ និងអ្នកយកពត៌មានទូរទស្សន៏ហង្សមាសត្រូវបានបញ្ជូនទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលវត្តភ្នំដែរ ដោយចំណាយពេលដោះស្រាយអស់រយៈពេលជិត១០ម៉ោង ទើបត្រូវរ៉ូវគ្នាបញ្ចប់រឿង នៅចំពោះមុខសមត្ថកិច្ចបាន ដោយស្ត្រីរូបនោះ ព្រមបង់សំណងទៅលើជនរងគ្រោះជាទឹកប្រាក់ចំនួន ១ពាន់ដុល្លារ ដើម្បីបញ្ចប់រឿងតែម្ដង ។

គួបញ្ជាក់ថា ហេតុការណ៍ស្រ្តីស្រស់ស្អាតដៃដល់ទះកំភ្លៀងអ្នកយកពត៌មានរបស់ទូរទស្សន៏ហង្សមាសនេះបានកើតឡើងនៅវេលាម៉ោង១០:៣៥នាទីយប់ថ្ងៃអង្គារ៍ ទី២០ ខែមីនា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវ១១០ កែងផ្លូវលេខ៦១ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុ គេប្រទះឃើញស្ត្រីបង្កហេតុនោះឈប់រថយន្តស៊េរីទំនើប ម៉ាក LEXUS 470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-8783 នៅកណ្ដាលផ្លូវដេកលក់ក្នុងរថយន្តតែម្ដង ហើយក៏មានប្រជាពលរដ្ឋម្នាក់បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលវត្តភ្នំអោយចុះទៅជួយមើល។ ហើយអ្នកយកព័ត៌មានទូរទស្សន៏ហង្សមាសក៏បានចុះមកផ្ដិតយករូបភាពនៅចំណុចខាងលើនេះដែរ។ បន្ទាប់មកសមត្ថកិច្ចកុះចុះទៅដល់ហើយអង្រួនរថយន្តស្រាប់តែ ស្ត្រីរូបនោះក៏បានដឹងខ្លួន ហើយពេលឃើញអ្នកយកពត៌មានហង្សមាសថតសមត្ថកិច្ច រូបនាងក៏សុំអោយលុប រូបថតនោះចោលព្រោះខ្លាចប៉ះពាល់កិត្តិយស ក៏ប៉ុន្តែនៅពេលខាងហង្សមាសមិនព្រមលុបនាង នាងក៏រត់មកប្រតាយប្រតប់និងបានស្ទុះមកទះកំផ្លៀង ៣ទៅ៤ដៃ បណ្ដាលឲ្យបែកមាត់ និងឈាមច្រមុះ រួចធាក់មួយជើងចំអាអូនតូចទៀត ហើយទាញទូរស័ព្ទ របស់ភ្នាក់ងាហង្សមាសកាន់ជាប់ដៃនោះ ទៅបោកចោលថែមទៀតផង។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលជាអ្នកយកព័ត៌មានរបស់ទូរទស្សន៍ហង្សមាស បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលវត្តភ្នំ ដើម្បីអោយសមត្ថកិច្ចជួយឃាត់ខ្លួនស្ត្រីរូបនោះដោះស្រាយតាមផ្លូវច្បាប់ ៕








