
ម៉ានីល៖ ចាប់តាំងពីលោក Rodrigo Duterte បានឡើងកាន់តំណែងជាប្រធានាធិបតីប្រទេសហ្វីលីពីននៅខែមិថុនា ឆាំ្ន២០១៦មក ជិវិតមនុស្សជាង៤០០០នាក់ ត្រូវបានប៉ូលីសហ្វីលីពីនបានបាញ់សម្លាប់ ហើយអ្នកប្រើប្រាស់គ្រឿងញៀនជាច្រើនរយនាក់ផ្សេង ត្រូវបានជនមិនស្គាល់មុខសម្លាប់ដែរ។ ជីវិតមនុស្សបាត់បង់ដ៏ច្រើននេះ គឺបណ្ដាលមកនយោបាយដ៏ក្ដៅគគុករបស់លោកប្រធានាធិបតី នៅក្នុងយុទ្ធនាការបង្រ្កាបគ្រឿងអោយអស់ពីសង្គមហ្វីលីពីន។


យុទ្ធនាការដ៏សាហាវនេះ ត្រូវបានក្រុមប្រទេសលោកខាងលិច និងសមាគមន៍ការពារសិទ្ធមនុស្ស បានសម្តែងការព្រួយបារម្ភខ្លាំង ពាក់ព័ន្ធនឹងនយោបាយ ប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោក ឌុយទែរតេ។ ថ្មីៗនេះតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ នៅទីក្រុងឡាអេប្រទេសហូឡង់ បានចាប់ផ្ដើមបើកការសើបអង្កេតទៅលើប្រធានាធិតីហ្វីលីពីន និងមន្រ្តីមួយចំនួនទៀតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បើទោះបីជាលោកប្រធានាធិតីឌុយទ័តេ បានប្រកាសដកប្រទេសហ្វីលីពីនចេញពីតុលាការនេះក៏ដោយ។




ពាក់ព័ន្ធទៅ និងការរិះគន់ពីសំណាក់អន្តរជាតិ និងអង្កការសិទ្ធនមនុស្សនានា លោកឌុយទែរតេ បានថ្លែងរបៀបផ្គើនដាក់សហគមន៍អន្តរជាតិថា “តើអ្នកជានរណា ? ហើយហេតុអ្វី បានជាគេហ៊ាន ធ្វើការរារាំង នៅលើរបៀបដឹកនាំប្រទេសរបស់គាត់” ដោយសង្កត់ពាក្យបន្ថែមទៀតថា”អ្នកទាំងអស់គ្នា ក៏បានដឹងច្បាស់ហើយដែរថា ប្រទេសរបស់ខ្ញុំ កំពុងផុងកប់ជ្រៅទៅក្នុងរណ្តៅគ្រឿងញៀន។
គួរបញ្ចាក់ថាយុទ្ធនាការបង្រ្កាបគ្រឿងញៀនដ៏សាហាវរបស់លោក ឌុយទ័តេ មិនត្រឹមតែរងការរិះគន់ពីសំណាក់អន្តរជាតិនិងអង្គការសិទ្ធិមនុស្សនានានោះទេ អ្នកនយោបាយមួយចំនួននៅក្នុងប្រទេសហ្វីលីពីនផ្ទាល់ ក៏បានចេញមុខរិះគន់យ៉ាងចាស់ដៃទៅលើលោកប្រធានាធិតីផងដែរ រួមមានលោកស្រីអនុប្រធានាធិតី សមាជិកព្រិទ្ធសភា ប្រធានតុលាការកំពូល ក៏ប៉ុន្តែទីបំផុតអ្នកដែលហ៊ានចេញមុខរិះគន់ លោកប្រធានាធិតីហ្វីលីពីន ត្រូវបានគេដកហូតតំណែង និងមួយចំនួនទៀតត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារផងដែរ៕







