
កាលពីព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៨ នេះគណនី លោក វិល្លាម ដែលជាអ្នកវិភាគបញ្ហានយោបាយ និងសង្គមបានធ្វេីការផ្សព្វផ្សាយថានឹងបន្តបង្ហោះឯកសាពាក់ព័ន្ធនាៗផ្សេងទៀតដែលទាក់ទងនឹងដែនដីកោះត្រល់ដែលបច្ចុប្ន្នគ្រប់គ្រងដោយប្រទេសវៀតណាម។
បញ្ហាកោះត្រល់នេះទៀតសោត ត្រូវបានអ្នកវិភាគរូបនេះយកមកផ្សាយម្ដងហេីយម្ដងទៀតរហូតកក្រេីកពាសពេញផ្ទៃប្រទេសកម្ពុជា រហូតមានការគាំទ្ររាប់សែននាក់ ខណៈដែលគេដឹងថាបញ្ហានេះជាបញ្ហាក្ដៅគគុក និងពុំសូវមាននរណាហ៊ានផ្សព្វផ្សាយនោះទេ ។
យ៉ាងណាមិញការអះអាងបែបនេះបន្ទាប់ពីស្ថានការនយោបាយកម្ពុជានាពេលបច្ចុប្បន្នត្រូវបានគេដឹងលឺថាកំពុងងាកវិស័យការទូតរបស់ខ្លួនទៅរកសាធារណរដ្ឋប្រជាមានិតចិន ហេីយបែរខ្នងទៅកាន់មិត្តវៀតណាមយ៉ាងឆាប់រហ័ស ។
យ៉ាងណាមិញលោក វិល្លាមក៏ធ្លាប់បានបង្ហេីបថានឹងយកកោះត្រល់ត្រលប់មកវិញ តែលោកមិនបានពន្យល់ក្បោះក្បាយពីវិធីសាស្ត្រនៅឡេីយទេ។
ចំពោះការអះអាងផ្សព្វផ្សាយយ៉ាងក្ដៅគគុកនេះហាក់បីដូចជាមិនទាន់មានប្រតិកម្មណាមួយពីសំណាក់រដ្ឋាភិបាលប្រទេសវៀតណាមនោះឡេីយ តែមតិមហាជនភាគច្រេីនវាយតម្លៃថាការផ្សាយរបស់អ្នកវិភាគរូបនេះអាចមានភ្លើងខៀវពីប្រមុខរដ្ឋាភិបាល ។

វីដេអូ៖






វីដេអូដែលលោកនិយាយពីប្រវត្តិត្រួសៗរបស់ កោះ «កោះត្រល់» កុំអោយយួនបន្លំប្រវត្តិសាស្ត្រ ៖