Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ ក្មេងស្រីជាសិស្សសាលាឯកជនពន្លកខ្មែរម្នាក់ បានបាត់ខ្លួនបង្កការភ្ញាក់ផ្អើលជាខ្លាំង កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លុះពេលរកឃើញវិញ ក្មេងរងគ្រោះ ក៏ក្លាយជាសាកសពទៅហើយ ដោយសារត្រូវជនសង្ស័យម្នាក់ សម្លាប់ញាត់ការ៉ុងក្នុងបន្ទប់ជួល។

តាមវីដេអូ ក្មេងស្រីរងគ្រោះត្រូវបានឃាតករ រុំបង់ស្អិត ដៃ និងជើង រុំមាត់ និងច្រមុះ​ និងយកក្រមា​រឹតក ថែមមួយតង់ទៀត ហើយបានច្រកចូលការ៉ុងរូតមាត់ ដោយញាត់ចូលក្នុងទូរដាក់ខោអាវ ទើបបណ្ដាលឲ្យជនរងគ្រោះមិនអាចទ្រាំបានបណ្ដាលឲ្យស្លាប់តែម្ដង។

ទស្សនាវីដេអូ ៖

សូមជម្រាបជូនថា៖ ជនរងគ្រោះឈ្មោះ ឈុន អ៊ី ហៅ លីហ្សា អាយុ១២ឆ្នាំ ជាសិស្សសាលាឯកជនពន្លកខ្មែរ មានទីលំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបានឪពុកម្តាយយកមកផ្ញើសាច់ញាតិ ដើម្បីឲ្យកូនបានរៀនសូត្រ នៅក្បែរសាលា ស្ថិតក្នុងភូមិកើតហេតុ។ ដោយសារចេះតែមិនឃើញក្មេងរងគ្រោះ ត្រឡប់ទៅផ្ទះដល់សព្វដង សាច់ញាតិបានកើតការភ្ញាក់ផ្អើល តាមរកតែមិនឃើញ ក៏ដាក់ពាក្យបណ្តឹងទៅអាវុធហត្ថក្រុងប៉ោយប៉ែត ភ្លាមៗ។

ក្រោយទទួលពាក្យបណ្តឹង កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវយ៉ាងដុតដៃដុតជើង ឆែកឆេរតាមរយៈកាមេរ៉ាសុវត្ថិភាព រហូតឈានដល់ការរកឃើញសពជនរងគ្រោះ (សម្លាប់ញាត់ការ៉ុង) រួមទាំងជនសង្ស័យម្នាក់ នៅវេលាម៉ោង៧យប់ថ្ងៃដដែលនេះ ក្នុងបន្ទប់ជួល១កន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វីដេអូសារភាពរបស់ជនសង្ស័យ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor