Sponsor
រិទ្ធី

នា​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨​ នេះ នៅក្នុងសន្និបាត​បូកសរុប​ល​ទ្ឋ​ផល​នៃ​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ប្រចាំឆ្នាំ​២០១៧ នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យអធិការដែល​គ្រប់គ្រង​កម្លាំង​តាម​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ  ឲ្យ​ទប់ស្កាត់​ការជួប​ជុំគ្នា​របស់​ក្រុម​ចលនា​សង្គ្រោះ​ជាតិ ដោយ​បារម្ភ​ថាអាច​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សង្គម​។

​យោងតាមការចុះផ្សាយក្នុង​គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ  នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បានមានប្រសាសន៍ថា៖ ​យើង ជា​អ្នកអនុវត្ត​ផ្ទាល់ ក្នុងការ​ទប់ស្កាត់​បដិវត្ត​ន៍​ពណ៌ និង​ចលនា​អសន្តិសុខ​សង្គម ដែល​ក្រុម​បក្សប្រឆាំង(អតីតគណបក្សសង្គ្រោះជាតិ) ចង់​ធ្វើ​។ យើងត្រូវ​ទប់ស្កាត់​ឲ្យ​បាន​រាល់​ចលនា​ណាមួយ ដែល​ក្រុម​នេះ​ប៉ុនប៉ង​ចង់​ធ្វើ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍រូបនេះបន្តទៀតថា ទោះជា​ត្រូវបាន​រំលាយចោល​ហើយក៏​ដោយ ប៉ុន្តែ​ក្រុមប្រឆាំង នៅតែ​ចិញ្ចឹមចិត្ត​ចង់​ធ្វើ​ចលនា ដើម្បី​ឲ្យ​មាន​អសន្តិសុខ និង​មាន​ភាពវឹកវរ​ដល់​ស​ង្គ​ម​។ លោក ជូន សុវណ្ណ បាន​ព្រមាន​បែបនេះ​ថា​៖​ក្នុងនាម​ជា​កងកម្លាំង​ប្រតិបត្តិការ​ផ្ទាល់ ត្រូវតែ​កម្ចាត់​ចោល​ភា្ល​ម មិនត្រូវ​បង្អង់​យូរ​ឡើយ​​។​

សូមបញ្ជាក់ថា ចលនាសង្គ្រោះជាតិដែលរាជរដ្ឋាភិបាលហៅថាចលនាខុសច្បាប់ត្រូវបានបង្កើតឡើងដោយលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិកាលពីដើមឆ្នាំ២០១៨ បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូល។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor