
ភ្នំពេញៈ មានករណីផ្ទុះអាវុធមួយបានកើតឡើង នៅមុខហាង MR BEER ជិត SOUND CLUB ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ។
ប្រភពសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញមានក្រុមបុរសនារីមួយក្រុមអង្គុយផឹកស៊ីក្នុងហាង MR BEER រួចក៏ផ្ទុះអាវុធនៅមុខហាង MR BEER តែម្ដង បន្ទាប់មកពួកគេក៏គេចខ្លួនបាត់ ប៉ុន្តែមិនទាន់ដឹងថា ផ្តើមឡើងដោយសារករណីអ្វីនៅឡើយទេ ក្រោយកើតសមត្ថកិច្ចមានទាំងអាវុធហត្ថ និងកម្លាំងនគរបាល បានចុះស្រាវជ្រាវភ្លាមៗនៅកន្លែងកើតហេតុ។
កន្លះម៉ោងក្រោយមកសមត្ថកិច្ចបានត្រឹមតែប្រមូលគ្នាទៅហិតក្លិនរំសេវ រួចក៏ត្រឡប់មកវិញ ខណៈអត់ឃើញសំបកគ្រាប់កាទុស៕




