Sponsor
រិទ្ធី

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី បានសរសេរលិខិតផ្ញើទៅគ្រប់ស្នងការនគរបាលគ្រប់រាជធានី ខេត្ត ស្តីពីការបង្កើនវិធានការត្រួតពិនិត្យ រថយន្តដឹកទំនិញ និងអ្នកដំណើរ។

ដោយស្នើឱ្យគ្រប់ស្នងការនគរបាលគ្រប់រាជធានី ខេត្ត ធ្វើកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូន និងអង្គភាពពាក់ព័ន្ធ ក្រោមបញ្ជាដឹកនាំរបស់គណៈបញ្ជាឯកភាពរាជធានី ខេត្ត ត្រូវអនុវត្តឱ្យបានព្រមៗគ្នានូវវិធានការដូចខាងក្រោម៖

-ទន្ទឹមនឹងការត្រួតពិនិត្យការតទ្រុងលើកំណត់ ត្រូវធ្វើការត្រួតពិនិត្យអំពីលក្ខណៈបច្ចេកទេសរួមមានភ្លើង ចង្កូត ហ្វ្រាំង កង់ ការថែមភ្លៅ ការដឹកជញ្ជូនសំពីងសំពោង ឬលើសកម្រិតកំណត់ និងលិខិតស្នាមពាក់ព័ន្ធដូចជា វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត លិខិតអាជីវកម្មដឹកជញ្ជូន បណ្ណសម្គាល់យានយន្ត និងបណ្ណបើកបរ។

-ត្រូវចាត់វិធានការម៉ឺងម៉ាត់តាមច្បាប់ក្នុងការកាត់ទ្រុងរថយន្តដែលបានតទ្រុងលើសប្រវែងដែលច្បាប់កំណត់ ការដោះភ្លៅដែលបន្ថែមខុសបច្ចេទេស និងការដឹកជញ្ជូនសំពីងសំពោងឬលើសកម្រិតកំណត់។

-ត្រូវធ្វើការពិន័យគ្រប់ករណីល្មើសតាមអនុក្រឹតលេខ​ ៤៤ អនក្រ បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន បានព្រមានដកតំណែងអភិបាលខេត្ត ក្រុងណា ដែលមានរថយន្តកែច្នៃខុសបច្ចេសទេស ធ្វើចរាចរណ៍។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor