
ភ្នំពេញ៖ បុរសម្នាក់ដែលជាម្ចាស់ «ហាងលក់ទូរស័ព្ទដៃ រតនាព្រែកលៀប» ដែលស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានការឈឺចាប់ជាពន់ពេក ឥតឧបមា ក្រោយពីរងគ្រោះ ដោយក្រុមចោរ មួយក្រុមបានចូលលួចទូរស័ព្ទ ដៃស៊ែរីទំនើបអស់ជាង ៣៤៩ គ្រឿង ដែលប្រមាណគិតជាទឹកប្រាក់ជាង ៧ម៉ឺនដុល្លារអាមេរិក ខណៈលុយដែលជាដើមទុករកស៊ីទាំងអស់ នៅនឹងទូរស័ព្ទដែលក្រុមចោរបានយកទៅកាលពីពេលថ្មីៗនោះ។

បើតាមសម្ដីរបស់ម្ចាស់ហាង បានឲ្យដឹងថាតាមរយៈគណនីហ្វេសប៊ុករបស់លោកថា ៖
«ការបាត់បងលេីកនេះជាការបាត់បងច្រេីនខ្លាំងណាស់សម្រាប់គ្រូសាខ្ញុំ គ្រាន់តែមួយយប់សោះធ្វេីឱ្យបាត់ទូរសព្ទ័សេរីទំនេីបចំនួន៣៤៩គ្រឿងបេីគិតជាទឹកប្រាក៧១០៨៩ដុល្លាខ្ញុំពិតជាសោកស្តាយណាស់ តែអ្វីដែលស្តាយជានេះទៀតនោះកឺ ចាប់បានចោហេីយបែជាគ្មានបានផលអ្វីមកវិញសោះ ហេីយថែមទាំងខាតពេលនឹងខាត់លុយថែមទៀតផង»។
ម្ចាស់ហាងខាងលើបានបន្តថា ៖
ខ្ញុំដូចជាឆ្ងល់ណាស់មិនដឹងថាចោរវាខ្លាំង ឬពូលិសគ្មានសមត្ថភាពនោះទេបានជាគ្មានតំរុយអ្វីបន្តិចសោះ ទាំងបក្សពួកវាឆ្លេីយសារភាពហេីយ រឺក៏មានអ្វីនៅពីក្រោយរឿងនេះ ជឿហេីយស្រុកខ្មែរ បាត់របស់អស់រាប់ម៉ឺនដុល្លារហេីយ ទៅប្តឹងពូលិស ពូលិសមិនទាន់រករបស់ដែលបាតបានផងបែរជាមកទារលុយពីជនរងគ្រោះទៅវិញ នេះឬច្បាប់ស្រុកខ្មែរ?
យ៉ាងណាមិញ នេះគ្រាន់តែជាការលើកឡើងពីភាគីជនរងគ្រោះតែប៉ុណ្ណោះ ចំណែកឯខាងសមត្ថកិច្ចមិនទាន់សុំការបំភ្លឺបានឡើយ។
ជាចុងក្រោយម្ចាស់ហាងសុំនូម៖
សូមបងប្អូនជាLike និង share ផងដេីម្បីឱ្យ សម្តេចហ៑ុនសែនបានជ្រាបផង ព្រោះពេលនេះខ្ញុំអស់លទ្ធភាពហេីយ សូមអគុណនិងអរព្រះគុណ។


