Sponsor
រិទ្ធី

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ( Rhona Smith) នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តបតាមការអញ្ជើញរបស់រដ្ឋាភិបាល។

មន្ត្រី​នាំពាក្យរបស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ក្នុងតំបន់​អាស៊ីបានឲ្យដឹងថាដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្មីត ( Rhona Smith) លើកនេះ មានរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។

មន្ត្រី​នាំពាក្យរបស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ី​ មិន​ទាន់អាច​បញ្ជាក់​បាន​អំពី​របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ទី​៤​របស់​អ្នកស្រី​នោះ​ទេ​ តែ​អ្នក​ឃ្លំាមើល​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​និយាយ​ថា​ ​ទសន្សកិច្ច​របស់​អ្នកស្រី​ស្មីត​ មាន​សារៈសំខាន់​ដល់​ការ​ពង្រឹង​ការ​គោរពសិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ដំណើរទស្សនកិច្ចនេះ កើតឡើងតែ២សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោកស្រី Rhona Smith និងអ្នករាយការណ៍ពិសេសម្នាក់ទៀតលោក David Kaye បានសម្ដែងនូវក្ដីព្រួយបារម្ភ ទៅលើសេចក្ដីព្រាងកែប្រែរដ្ឋធម្មនុញ្ញ និងសេចក្ដីព្រាងច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ។ លោកស្រី បានរិះគន់ថាសេចក្ដីព្រាងច្បាប់ទាំងពីរនេះមិនស្របទៅនឹងច្បាប់សិទ្ធិមនុស្សអន្ដរជាតិនោះទេ ដោយថា​​ ច្បាប់នេះនឹង​រិតត្បិត​​សិទ្ធិ​បញ្ចេញមតិ និងសិទ្ធិនយោបាយរបស់បុគ្គល។​

ប៉ុន្ដែ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានច្រាលចោលការលើកឡើងនេះ ដោយថារដ្ឋាភិបាលកំពុងធ្វើច្បាប់ការពារកិត្តិនាមព្រះមហាក្សត្រ ការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ។

ជុំវិញបញ្ហានយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះ ប្រទេសលោកសេរីមួយចំនួន រួមមាន អាល្លឺម៉ង់ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអូស្ដ្រាលីជាដើម បានបង្ហាញក្ដីបារម្ភរបស់ពួកគេ ដោយថា រដ្ឋាភបាលកំពុងដឹកនាំផ្ទុយគន្លងប្រជាធិបតេយ្យ និងរំលោភសិទ្ធិពលរដ្ឋ។

ក្នុងដំណើរទស្សនកិច្ចកន្លងមក លោកស្រី រ៉ូណា ស្មីត បានជួបជាមួយមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល តំណាងអង្គការសង្គមស៊ីវិល និងតំណាងសហគមន៍។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor