
លោកតា ម៉ៅ សាមឿន ហៅ តាវីតាមីនសេ (១៩៤៨-២០១៨) អតីតសិល្បករល្ខោនបាសាក់ និងកំប្លែងជើងចាស់ បានលាចាកលោកនៅវេលាម៉ោង១២ ជាងរំលងអាធ្រាត្រ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។ មុនក្លាយជាតារាកំប្លែង លោកជាតួល្ខោនបាសាក់ក្នុងក្រុមសិល្បៈមហាជន ក្តុលដូនទាវ ខេត្តបាត់ដំបង ក្នុងទស្សវត្សទី៨០។ មុនឆ្នាំ១៩៧៥ លោកជាតួល្ខោនក្នុងវង់ល្ខោនបាក់ស្រេងនិងល្ខោនផ្សារស៊ីឡិប ដ៏ល្បីល្បាញប្រចាំក្រុងភ្នំពេញ។ រឿង“ស្វាងដឹងស្រវឹងភ្លើ" ជាស្នាដៃសម្តែងចុងក្រោយបំផុតនៃឆាកជីវិតតារាកំប្លែង ម៉ៅ សាមឿន ហៅ នាយវីតាមីនសេ ហើយក៍ជារឿងដែលធ្វើអោយផ្ទុះសំណើចនិងមានការគាំទ្រខ្លាំងពីសំណាកមហាជន តែចាប់ពីពេលនេះ សំណើច កាយវិការ វោហាសព្ទ ការលេងសើចសប្បាយរបស់គាត់ ជាមួយក្រុមការងារលែងមានទៀតហើយ។



គាត់ធ្លាប់និយាយថាប្រទេសមានសន្តិភាពហើយ គាត់ចង់ជាសះស្បើយពីជំងឺ ដើម្បីគាត់សម្តែងជូនទស្សនិកជនបន្តទៀតព្រោះកាលគាត់ចូលសិល្បដំបូងគឹតាំងពីជំនាន់សង្គ្រាម សម្តែងរត់គេចគ្រាប់កាំភ្លើង មិនស្រួល និងសប្បាយដូចសម័យនេះទេ តែអ្វីៗមិនអាចដូចបំណងរបស់គាត់ទេ ដោយសារតែជម្ងឺដ៍កាចសាហាវនេះ។ សូមឱ្យវិញ្ញាណក្ខន្ធ របស់លោកបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
វីដេអូ៖


