
ភ្នំពេញៈ បុរសកម្មករសំណង់ម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីធ្លាក់ពីលើរន្ទា បណ្តាលឲ្យជង់និងចម្រឹងដែលធ្លាយពីម្ខាងទៅម្ខាងទៀតយ៉ាងរន្ធត់បំផុត។
ហេតុការណ៍គួរឲ្យសង្វែគមួយនេះ បានកើតឡើកាលពីវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ មីនា ២០១៨ ស្ថិតនៅក្នុងការដ្ឋានសាងសង់ឃ្លាំងមួយកន្លែង តាមបណ្តាយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ផល ភារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើនៅភូមិប្រែកប្រា ស្រុកល្វាអែម ខេត្តកណ្តាល។

បើតាមកម្មករធ្វើការជាមួយគ្នា បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះឈ្មោះផល ភារ៉ា បានឡើងទៅបាញ់វីសជញ្ជាំងឃ្លាង មានកម្ពស់ប្រហែលជាង៥ម៉ែត្រ មួយសន្ទុះក្រោយមកជនរងគ្រោះក៏ជាន់រន្ទារអិលធ្លាក់ចុះមកក្រោម ហើយបានជង់ជាមួយនិងដែក បណ្តាលឲ្យត្រូវចំទ្រួងធ្លាយពីម្ខាងទៅម្ខាងទៀត ភ្លាមៗនោះដែរ អ្នកធ្វើការជាមួយក៏បានហៅរថយន្តសង្គ្រោះមកដែរ តែសំណាងអាក្រក់ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង ហើយបានហៅសមត្ថកិច្ចជំនាញមកធ្វើកោសលវិច័យ រួចក៏បានប្រគល់សពឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅតាមប្រពៃណី៕

