Sponsor
រិទ្ធី

ថ្ងៃនេះជាខួបទី ២១ នៃការវាយប្រហារដោយគ្រាប់បែក នៅទីក្រុងភ្នំពេញ ថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧។ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានចោទចំៗទៅនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេអង្គរក្សរបស់ ហ៊ុន សែន ជាអ្នករៀបចំអំពើភេរវកម្មនេះ តាមបញ្ជា ហ៊ុន សែន ផ្ទាល់។ ប្រធានចលនាសង្គ្រោះជាតិរូបនេះក៏បានបង្ហាញភស្តុតាងនៅក្នុងវីដេអូ ដែលមានរយៈពេល ៦ នាទី។

ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា៖ យើងដឹងហើយថា អំពើបោកគ្រាប់បែក ដែលដឹកនាំដោយ សម រង្ស៊ី នេះ FBI ក៏បានលូកដៃចូលក្នុងការស្រាវជ្រាវ ប៉ុន្តែ FBI ប​ញ្ចប់ការស្រាវជ្រាវតាំងពីឆ្នាំ២០០៣មកម្លេះ។ ដូច្នេះ ​រឿងហ្នឹងវាហាក់ដូចជាបញ្ចប់ទៅហើយ ទណ្ឌិត សម រង្ស៊ី នៅតែក​កូរកកាយ ដើម្បីចោទប្រកាន់អ្នកនេះអ្នកនោះ អា​ហ្នឹ​​ងខ្ញុំថាជាអ្នកបង្ករឿងទេ មិនមែនធ្វើឲ្យសមភា​ពការស្ងប់នៅ​ក្នុង ប្រទេសយើងទេ។

ជារៀងរាល់ឆ្នាំ នៅថ្ងៃ៣០ ខែមីនា គណបក្សប្រឆាំងតែងតែប្រារព្ធពិធីបង្សុកូលឧទ្ទិសបុណ្យកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះយ៉ាងតិច ១៦ នាក់ ដែលបានបាត់បង់ជីវិតក្នុងការគប់គ្រាប់បែក នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ៣០ មីនា ឆ្នាំ ១៩៩៧។

សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ បាតុករយ៉ាងតិច១៦នាក់បានស្លាប់ក្នុងថ្លុកឈាម និងជាង១០០នាក់ផ្សេងទៀតរងរបួស នៅ​មុខ​មន្ទី​ររដ្ឋសភាសចាស់ ជិតព្រះបរមរាជវាំង ក្នុងរាជធាណីភ្នំពេញ ក្រោយពីគ្រាប់បែក៣គ្រាប់បានផ្ទុះក្នុងហ្វូងបាតុករ។ ក្នុងបាតុកម្មពេលនោះ មានទាំងលោក សម រង្ស៊ី ចូលរួមដើរហែក្បូនផងដែរ ទាមទារឲ្យរដ្ឋា​ភិបា​ល​ធ្វើ​កំ​​ណែ​​​ទម្រង់ប្រព័ន្ធយុត្តិធម៌។ ប៉ុន្តែ២១ឆ្នាំកន្លងមកនេះ គ្មានជនដៃដល់ ឬអ្នកពាក់ព័ន្ធណាម្នាក់ ត្រូវរដ្ឋាភិបាលចាប់ខ្លួន​មកផ្តន្ទា​​ទោ​ស​ទេ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor