header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររបស់យេីងកាន់តែខិតជិតមកដល់ ខណៈពេលដែលប្រជាពលរដ្ឋខ្មែរមានការភ្ញាក់ផ្អើល បន្ទាប់ពីចង្វាក់រាំប្រពៃណីខ្មែរគឺ “រាំវង់” ត្រូវបានខាងប្រទេសឡាវ ស្នើរសុំដាក់ចូលជា​​សម្បត្តិបេតិកភណ្ឌពិភពលោករបស់​ UNESCO។ ស្របពេលជាមួយគ្នានេះដែរ មហាជនខ្មែរមួយផ្នែកធំ បានបញ្ចេញមតិមិនពេញចិត្តចំពោះបទចម្រៀងបែប “បែកស្លុយ” បន្តចេញជាហូហែរ សម្រាប់អបអរប្រពៃណីខ្មែរ ធ្វើឲ្យកូនខ្មែរជាច្រើនកាន់តែឃ្លាតឆ្ងាយ និងបំភ្លេចចោលនៅបទចម្រៀង និងចង្វាក់រាំដែលបុព្វបុរសបានបន្សល់ទុកអោយ។

ជាក់ស្តែង គេក៏ឃើញមានតារាសិល្បជាច្រើនបានបង្ហាញការស្តាយស្រណោះចំពោះ ចង្វាក់ “រាំវង់” ប៉ុន្តែ សម្រាប់តារាសម្តែង និងជាតារាចម្រៀង គឺអ្នកនាង ទូច ស្រី​លក្ខណ៍​ ក្រៅពីសម្តែងការសោកស្តាយចំពោះ ចង្វាក់ “រាំវង់”អ្នកនាងក៏បានលើកទឹកចិត្តឲ្យបងប្អូនខ្មែរមកចាប់អារម្មណ៍ នឹងថែរក្សាចង្វាក់រាំប្រពៃណីខ្មែរដ៏ទៃទៀតដែលនៅមាន។

ក្នុងនោះ តារា ទូច ស្រី​លក្ខណ៍​ ក៏បានបង្ហាញជូននៅវីដេអូនៃចម្រៀងប្រពៃណីថ្មីរបស់អ្នកនាង និងបានបង្ហោះសាររៀបរាប់ថា: 

ចប់ហេីយចង្វាក់រាំវង់ប្រពៃណីជាតិយេីងជាចង្វាក់រាំប្រពៃណីដ៏ល្បីមួយជាសម្បត្តិបេតិកភណ្ឌរបស់ប្រទេសជាតិយេីងត្រូវបានប្រទេសឡាវកំពុងដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលេាករបស់ UNESCO

ហេីយ សូមបងប្អូនយេីងអេីយងាកមករាំវង់ឡាំមលាវសារ៉ាវា៉ន់តាលុងយេីងវិញម្តងទៅ គ្មានអីល្អជាងចង្វាក់របស់ជាតិយេីងទេ ចូលឆ្នាំខ្មែររបស់យេីងជិតមកដល់ហេីយរាំវង់ទាំងអស់គ្នាបងប្អូនយេីងកុំអេាយប្រទេសជិតខាងយេីងគេថាចូលឆ្នាំខ្មែរខ្លួនឯងមិនចេះរាំបទខ្លួនឯង

វីដេអូ:

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post