
រតនគិរីៈ រថយន្តបាឡែន១គ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ១២៧៧ ដឹកជញ្ជូនឈើប្រណីតជារៀងរាលថ្ងៃ ចេញពីក្រុងបានលុងឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ តាមបណ្តោយផ្លូវជាតិលេខ៧៨ ។
ជាក់ស្តែងគេសង្គេតឃើញរថយន្តបាឡែនខាងលើនេះ ដឹកជញ្ជូនឈើប្រណីតមិនលោះថ្ងៃណាឡើយ មិនដែលឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ធទប់ស្កាត់នឹងបង្ក្រាបឡើយ ប៉ុន្តែរថយន្តនោះមិនបានបង់លុយឲ្យសមត្ថកិច្ចជំនាញទេ នឹងបង្ក្រាបភ្លាមៗតែម្តង មិនបង្អង់យូរឡើយ។
តាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅជាប់ផ្លូវជាតិ បានប្រាប់ឲ្យដឹងថា ពួកគាត់បានឃើញរថយន្តបាឡែន១គ្រឿងនេះ ធ្វើសកម្មដឹកជញ្ជូនឈើក្នុង១ថ្ងៃ ៥ជើងឯណ្ណោះ ចេញពីក្រុងបានលុងឆ្ពោះទៅកាន់ប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ហើយសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន ដែលយាមតាមដងផ្លូវ ចាប់ពីស្រុកបកែវ រហូតដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មិនទប់ស្កាត់នឹងបង្ក្រាបឡើយ បើរថយន្តនេះមិនបានប្រាប់សមត្ថកិច្ចជាមុនទេ គេនឹងបង្ក្រាបភ្លាម។
ជុំវិញបញ្ហាខាងលើនេះ ភ្នាក់ងារ CAM POST មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចយាមតាមដងផ្លូវនោះបានទេ ដោយមិនមានលេខទូរស័ព្ទទាក់ទង៕
