Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ខេត្តតាកែវជាទឹកដីបណ្តុះនូវឥស្សរជនជាន់ខ្ពស់មិនខុសពីខេត្តផ្សេងៗដ៏ទៃទៀតក្នុងប្រទេស តាកែវជាទឹកដីបណ្តុះនូវឥស្សរជនជាន់ខ្ពស់ អ្នកប្រាជ្ញ អ្នកនយោបាយ អ្នកកវី តារាភាពយន្ត អ្នកជំនួញ អ្នកសិល្បះបុរាណ សម័យ អ្នកតស៊ូរបស់ជាតិ និងអ្នក និពន្ធល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្ត គ្រប់សម័យកាល តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ ខ្ញុំសូម បង្ហាញនូវវីរជន និងឥស្សរជនជាន់ខ្ពស់មួយចំនួន ដែលលោកបានប្រសូតក្នុងទឹកដីខេត្តតាកែវ៖

លោក​បណ្ឌិត កែម ឡី ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម  វរជនសំដីមាសតំណាងឱ្យ សេរីភាពនៃការបញ្ចេញមតិក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរ ប្រសូតក្នុងស្រុកត្រាំកក់ តាកែវ ថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៧០ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នលាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex)។ លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​សាធារណជន​ជាច្រើន​បាន​ស្គាល់​លោក​តាម​រយៈ​ការ​វិភាគ​លើ​បញ្ហា​សង្គម ស្ថានភាព​នយោបាយ សិទ្ធិ​មនុស្ស ការ​អភិវឌ្ឍ​ប្រទេស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ ហើយ​លោក​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​ការ​វិភាគ​របស់​លោក ហៅ​ថា​ជា​អ្នក​វិភាគ​ឯករាជ្យ ដែល​និយាយ​ចំៗ​ទាក់ទង​នឹង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល និង​បញ្ហា​ផ្សេងៗ​ទៀត ទោះ​បី​ជា​លោក​បាន​ដឹង​ជា​មុន​ថា លោក​ប្រឈម​នឹង​ការ​បាញ់​សម្លាប់​ដោយ​ប្រការ​ណា​មួយ​ក្ដី។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ប្រសូតក្នុងស្រុកគិរីវង្ស ជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី កើត នៅ​ថ្ងៃ​ទី ១៦ ខែ​មេសា ឆ្នាំ ១៩៥០ នៅ​ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គិរីវង់ ខេត្ត​តាកែវ លោក​លោកបានរៀបការជាមួយលោកជំទាវ ថេង អាយអាន្នី មាន​កូន​ចំនួន ៥ នាក់​រួម​មាន នាងសុខ សូម៉ា កូនស្រី មុខរបរ​នៅ​ផ្ទះ និង​កូនប្រុស ៤ នាក់​គឺ សុខ ពុទ្ធិវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សុខ សូកាន ជា​សមាជិក​រដ្ឋសភា​មណ្ឌល​តាកែវ សុខ សូកេន អនុប្រធាន​នាយកដ្ឋាន​គណៈកម្មាធិការ​វិនិយោគ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង សុខ សង្វារ អគ្គនាយក​រង​អាជ្ញាធរ​អប្សរា។ ឯកឧត្តមបាន​ទទួល​មរណភាព​នៅ​វេលា​ម៉ោង​ជាង ៦​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មីនា នេះ​ក្នុង​អាយុ ៦៦​ឆ្នាំ ដោយ​រោគាពាធ​នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

ឯកឧត្តម កឹម សុខា កើត​នៅ​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ​១៩៥៣ ក្នុងគ្រួសារខ្មែរដើមកំណើតចិន នៅ​ឃុំ​ឧត្ដម​សូរិយា ស្រុកត្រាំកក់ក់ ខេត្ត​តាកែវ។ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ម៉ោង​ជាង ១២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ កញ្ញា គឺ​ប្រមាណ​ជាង ៣​ម៉ោង​បន្ទាប់​ពី​សារព័ត៌មាន ហ្វ្រែសញូវ (Fresh News) ដែល​គាំទ្រ​រដ្ឋាភិបាល បាន​ផ្សព្វផ្សាយ​វីដេអូ ឃ្លីប​ទទួល​បាន​ពី​ម្ចាស់​ហ្វេសប៊ុក (Facebook) ឈ្មោះ​កូន​ខ្មែរ ដែល​សារព័ត៌មាន​មួយ​នេះ​អះអាង​ថា​ជា​របស់​លោក កឹម សុខា។ វីដេអូឃ្លីបមានរយៈពេលជាង​ជាង ១៣​នាទី​ដែល​សារព័ត៌មាន​ហ្វ្រែសញូវ​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​មួយ​នេះ​អះអាង​ថា គឺ​ជា​វីដេអូ​ដែល​លោក កឹម សុខា បាន​ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ ពោល​គឺ ៥​ខែ​ក្រោយ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥។

លោកតាបណ្ឌិត កុល ផេង ប្រសូតក្នុងស្រុកសំរោង អតីតជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងជាបិតាស្ថាបនិកនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។

ឯកឧត្តម ប៉ែន សុវណ្ណ នាយករដ្ឋមន្រ្តីទី១ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ​កើត​នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​១៩៣៦ នៅ​ភូមិ​ចានទាប ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ លោក​កើត​ក្នុង​គ្រួសារ​កសិករ​ក្រីក្រ ដែល​ធ្វើ​ស្រែ​តិចតួច និង​លក់​កម្លាំង​ពលកម្ម។ លោក​ជា​កូន​ទី​៣ ក្នុង​ចំណោម​បងប្អូន ៧​នាក់។ លោក ប៉ែន សុវណ្ណ ជា​អ្នក​នយោបាយ​លេចធ្លោ​មួយ​រូប​នៅ​ក្នុង​សង្គម​កម្ពុជា កាល​ពី​ចុង​ទសវត្ស​ឆ្នាំ​១៩៧០ និង​ដើម​ទសវត្ស​ឆ្នាំ​១៩៨០។ ការ​លេច​ធ្លោ​របស់​លោក គឺ​ដោយសារ​តែ​លោក​ជា​មេដឹកនាំ​មួយ​រូប​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា កៀក​ស្មា​គ្នា​ជាមួយ​កងទ័ព​វៀតណាម វាយ​លុក​ចូល​កម្ពុជា ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​នៅ​ដើម​ឆ្នាំ​១៩៧៩ ហើយ​វៀតណាម បាន​លើក​បន្តុប​លោក​ជា​នាយករដ្ឋមន្ត្រី​នៃ​របប​ថ្មី​គឺ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ពេល​នោះ។ សរុប​មក​លោក ប៉ែន សុវណ្ណ បាន​ចំណាយ​ពេល​បី​ភាគ​បួន​នៃ​ជីវិត​របស់​លោក​ចូល​ប្រឡូក​នយោបាយ​ម្ដង​លិច​ម្ដង​អណ្ដែត។ ទី​បំផុត ពេល​ដែល​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី រួបរួម​គ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ ប្រកួត​ការ​បោះឆ្នោត នៅ​ឆ្នាំ​២០១៣ លោក​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​កំពង់ស្ពឺ រហូត​ដល់​ពេល​មរណភាព​របស់​លោក​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦។

លោកឧកញ៉ា វិបុលរាជសេនា នូ កន បានកើតនៅឆ្នាំ ១៨៧៤ នៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខែត្រតាកែវ។ មាតាលោកមានឈ្មោះថា នូ ជាជនជាតិខ្មែរដែលមានដើមកំណើតចិន, បិតានាម អ៊ុក ជាកសិករ។ ដល់អាយុបានប្រាំបួនឆ្នាំ លោកទៅរៀននៅវត្តអង្គត្នោត ឃុំ​ និង​ស្រុកដដែល​នៅក្នុង​សំណាក់​ចៅអធិការ​នាម អ៊ិន។  ក្រោយមកអាយុបាន ១៤ឆ្នាំ បួសជាសាមណេរបានមួយវស្សា។ លោកក៏ជាឥស្សរជន ជាអ្នកនិពន្ធដ៏ឆ្នើម ជាអ្នកបកប្រែរឿងសាមកុក ទាវឯក តុងឈិន។ ក្នុងដំណាក់កាលជីវិតចុង ក្រោយលោកមានរោគចាស់ជរា លោកឧកញ៉ា ក៏បានទទួលមរណភាពនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ១៩៤៧ វេលាម៉ោង ៨យប់ ជន្មាយុ ៧៣ឆ្នាំ នៅគេហដ្ឋាននាខេត្តកំពង់ចាម។

លោកបណ្ឌិត សារិន ឆាក ឥស្សរជនជាន់ខ្ពស់ដ៏ល្បីល្បាញក្នុងជំនាន់សង្គមរាស្រ្តនិយម។ លោក សារិន ឆាក កើតនៅថ្ងៃទី២ ខែ មករា ឆ្នាំ ១៩២២ នៅភូមិក្រាំងស្លា ស្រុកព្រៃកប្បាស ខេត្ត តាកែវ។ ឪពុកឈ្មោះ ឃិន ម្តាយឈ្មោះ ឆាយ ឡាក់។ ឈ្មោះដើមរបស់គាត់ គឺ ឃិន កាំង។ ប៉ុន្តែ ដើម្បីអាចចូលរៀន មធ្យមសិក្សាបាន កុំឲ្យមានបញ្ហាដោយសារអាយុ លោក ឃិន កាំង បានប្តូរឈ្មោះមកជា សារិន ឆាក ឈ្មោះដែល​គេស្គាល់មកដល់សព្វថ្ងៃនេះ។ ពេលដែលចេញពី សាលាភូមិន្ទរដ្ឋបាល គាត់បានត្រូវតែងតាំងជា ឧត្តមមន្រ្តី បម្រើការនៅសាលា ក្រុងភ្នំពេញ បន្ទាប់មកនៅ ក្រសួងការបរទេស។ ព្រមពេលជាមួយគ្នា គាត់បានចូលសិក្សានៅ មហាវិទ្យា ល័យច្បាប់ និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ក្រុងភ្នំពេញ (សព្វថ្ងៃនេះ សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្ត​សេដ្ឋ​កិច្ច)។បើគេនិយាយពីផែនទីរបស់ប្រទេសកម្ពុជា គឺគេត្រូវនឹកឃើញដល់លោកមុនគេបង្អស់។

លោក សាំង សំណាងង៉ោ តារាភាពយន្តថ្នាក់អន្តរជាតិទទួលបានពានរង្វាន់អូស្កា ប្រសូតក្នុង ស្រុកបាទី តាកែវ កើត​នៅ​ថ្ងៃ​ទី​២២ មីនា ឆ្នាំ​១៩៤០ ។ កន្លែង​កំណើត​របស់​លោក​ហាំ​ង ង៉ោ នៅ​សំរោង​យ៉ោ​ង ស្រុក​បាទី ខេត្តតាកែវ ដែល​នៅ​ទីនោះ​គេ​ឃើញ​សាលា​បឋម​សិក្សា​មួយ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ភ្ជាប់​ឈ្មោះ​របស់​លោក​គឺ​សាលា​បឋម​សិក្សាហាំ​ង ង៉ោ ស្មៅ​ខ្ញី​ ។ លោក ហាំង ង៉ោ មាន​ឈាមជ័រ​ជា​ខ្មែរ​កាត់​ចិន ដ្បិត​ម្តាយ​របស់​លោក​គឺជា​ជនជាតិ​ខ្មែរ និង​ឪពុក​មាន​ឈាមជ័រ​ចិន ។លោក ច័ន្ទ សា​រុន អតីតរដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​តំណាងរាស្ត្រ​មណ្ឌល​តាកែវ ដែល​បច្ចុប្បន្ន (​ខែកុម្ភៈ​ឆ្នាំ​២០១៥) ជា​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស គឺជា​ប្អូនប្រុស​របស់​លោក​ ហាំង ង៉ោ ។ ជា​ទូទៅ​គេ​ស្គាល់​ត្រឹមតែ​ឈ្មោះ​ ហាំង ង៉ោ ប៉ុន្តែ​តាម​ពិត​លោក​មានឈ្មោះ​ពេញ​ថា​ហាំ​ង សំណាង​ង៉ោ ។

តាម៉ុក មានឈ្មោះហៅក្រៅជាច្រើនទៀតដូចជា តា១៥, ឈិត ជឿន, ឯក ជឿន, អាចារ្យ ជឿន និង ងួន កង។ តាម៉ុក កើតនៅឆ្នាំខាល ត្រូវនឹងឆ្នាំ១៩២៦ នៅភូមិប្រគាប ឃុំត្រពាំងធំ (ត្បូង) ស្រុកត្រាំកក់ ខេត្តតាកែវ តំបន់៣៣ ភូមិភាគនិរតី។ តាម៉ុក បានរៀបការជាមួយបងប្អូនជីដូនមួយរបស់ខ្លួនឈ្មោះ អ៊ុក ខឹម។ តាម៉ុក មានបងប្អូនចំនួន៧នាក់ ប្រុស៣ ស្រី៤ (តាម៉ុក ជាកូនបងបង្អស់)។ ប្អូនទី១ឈ្មោះ អ៊ុង ចុក ហៅ ចុង ភេទប្រុស ជំនាន់ខ្មែរក្រហមជាចៅហ្វាយស្រុកព្រៃកប្បាស លេខាបក្សកុម្មុយនីស្តកម្ពុជាប្រចាំ​ស្រុកព្រៃកប្បាស (ខេត្តតាកែវ) និងជាលេខាតំបន់៣៣។ ប្អូនទី២ឈ្មោះ អ៊ុង ពូន អាយុ៦៤ឆ្នាំ ភេទស្រី មានប្តីឈ្មោះ និត (ស្លាប់) អតីតចៅហ្វាយស្រុកនរាយណ៍។ សព្វថ្ងៃ អ៊ុង ពូន ប្រកបមុខរបរធ្វើស្រែចម្ការនៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ខាងត្បូងស្រុកត្រាំកក់ ខេត្តតាកែវ។ ប្អូនទី៣ឈ្មោះអ៊ុង ចំ ភេទប្រុស (ស្លាប់) អតីតគណៈឃុំពកត្របែក ស្រុកត្រាំកក់។ ប្អូនទី៤ឈ្មោះ អ៊ុង គួប ភេទស្រី។ ប្អូនទី៥ឈ្មោះ អ៊ុង គៀន ភេទស្រី។ ប្អូនទី៦ឈ្មោះ អ៊ុង គេន ភេទស្រី។ពីឆ្នាំ ១៩៦៨ ទៅឆ្នាំ ១៩៧៨ តាម៉ុកជាលេខាភូមិភាគនិរតី ។ នៅខែវិច្ឆកា ឆ្នាំ​ ១៩៧៨ តាម៉ុកត្រូវបានតែងតាំងជាអនុលេខាទូពីរបក្សកុម្មនីស្តកម្ពុជា ។ បន្ទាប់ពីកាដួលរលំរបស់កម្ពុជា ប្រជាធិបតិយ្យ តាម៉ុកមិនដែលស្នើសុំកាលើកលែងទោស ហើយមិនដែលមានបំណងចុះចូលជាមួយ រដ្ឋាភិបាលទេ ។ តាម៉ុកត្រូវបានចាប់ខ្លួនដោយកងទាប់រដ្ឋាភិបាលនៅក្បែរព្រំដែនថៃ នៅ​ខែ​មិនា ឆ្នាំ ១៩៩៩ ហើយដាក់ក្នុងមន្ទីឃុំឃាំង ។ តា ម៉ុកស្លាប់ដោយជំងឺនៅថ្ងៃទី ២១ ខែកក្តា ឆ្នាំ ២០០៦ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor