កាលពីពេលថ្មីៗនេះ លោក ប៉ែន ចំរ៉ុង ដែលជាតារាសម្ដែង និងជាពិធីករ បានប្រកាសក្ដែងៗថា នឹកកូនស្រី (ខេតធើរីណា) និងចង់ជួបមុខខ្លាំងណាស់ តែយ៉ាងណាអ្វីទាំងនេះ បានត្រឹមតែមើលតាមរូបថត។ ក្មេងស្រីដ៍គួរឲ្យស្រលាញ់ដែលត្រូវជាកូន របស់អ្នកនាង ភិន សុដាលីស ហើយក៍ជាចៅស្រីសំណព្វចិត្តរបស់ម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន មកដល់ថ្ងៃនេះ មានអាយុ ០១ឆ្នាំ០៥ខែហើយ ហើយលោក ប៉ែន ចំរ៉ុង ក៍មិនដែលបានជួប និងប៉ះសូម្បីម្ដង។ ក្រោយពីបានឮថាលោក ប៉ែនចំរ៉ុង នឹក កូន និងចង់ជួប ធ្វើឲ្យជីតារូបនេះ បើកកកាយរឿងរ៉ាវកាលពីអតីតរវាងកូនស្រីខ្លួន ដាលីស និង ប៉ែន ចំរ៉ុង ជាច្រើន ដែលរឿងរ៉ាវទាំងអស់នេះ សុទ្ធតែដាក់បន្ទុកទៅលើ ភាគីខាងលោក ប៉ែន ចំរ៉ុងទាំងអស់ ៖ ចៅស្រីសំណប់ចិត្តរបស់តា ពេលនេះចៅមានអាយុ ០១ឆ្នាំ០៥ខែហើយ ចៅមានតំលៃមិនអាចកាត់ថ្លៃបានក្នុងជីវិតរបស់តា ចៅជាឱសថអាចព្យាបាលជំងឺមួយរយមុខរបស់តាអោយជា នឹងធ្វើអោយតាមានសេចក្ដីសុខបំផុតក្នុងជីវិត តាំងពីចៅនៅក្នុងពោះម្ដាយចៅរហូតដល់ពេលនេះ។ ចុះបើចៅធំដឹងក្ដីឡើងពេលដែលចៅដឹងថា: -ឪពុករបស់ចៅជាឃាតករចង់សំលាប់កូនខ្លួនឯង ដោយអោយម្ដាយចៅទំលាក់កូនចោលតាំងពីចៅអាយុ៣ខែក្នុងពោះតើចៅមានអារម្មណ៏យ៉ាងណាចំពោះឪពុកម្នាក់នេះ? -ឪពុកចៅធ្វើបាបម្ដាយចៅដោយរត់ចោលទាំងចៅនៅក្នុងពោះ៣ខែតើម្ដាយចៅលំបាកប៉ុណ្ណា? -ឪពុកចៅដើរនិយាយប្រាប់គេថាពេលដែលចៅកើតមកនឹងមិនមានរូបកាយគ្រប់លក្ខណះទេដោយម្ដាយចៅជាមនុស្សមិនគ្រប់ទឹក ឆ្កួតមិនដឹងអី។ -ឪពុកចៅប្ដឹងទៅតុលាការដើម្បីលែងម្ដាយចៅនឹងមិនទទួលស្គាល់ចៅនៅមុខតុលាការពេលចៅអាយុ០៤ខែក្នុងពោះ ម្ដាយចៅខំអង្វរយ៉ាងណាក៏ឪពុកចៅមិនព្រម ពេលនោះចៅក៏ក្លាយជាទារកកំព្រាឪពុកតាំងពីពេលនោះមក ម្ដាយចៅខំកាត់កេរ៏កាត់ខ្មាស់លះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីឪពុកចៅតែទីបំផុតម្ដាយចៅបានត្រឹមតែទទួលភាពអាម៉ាស់នឹថោកទាបបំផុតនៅនឹងមុខតុលាការនឹងមុខមហាជនរាប់លាននាក់។ម្ដាយចៅប្រឹងតស៊ូលំបាកទាំងផ្លូវកាយផ្លូវចិត្តមកទល់ពេលនេះដើម្បីរូបចៅដោយត្រូវបក្យពួករបស់ឪពុចៅដើរនិយាយបរិហារកេរ្ត៏ខុសពីការពិតតើម្ដាយចៅឈឺចាប់ប៉ុណ្ណា?មានរឿងជាច្រើនទៀតដែលឪពុកចៅបានធ្វើមកលើម្ដាយចៅនិងរូបចៅផ្ទាល់។ ពេលដែលចៅបានដឹងទង្វើដ៏ថោកទាបរបស់ឪពុកចៅតើចៅមានអារម្មណ៏យ៉ាងណាចំពោះឪពុករបស់ចៅ? ពេលនេះឪពុកចៅនិយាយថាគេស្រលាញ់ចៅ កូនសំណប់ចិត្តឪពុក ឪពុកនឹកកូនរកអ្វឺប្រៀបផ្ទឹមពុំបាន តើចៅយល់ឃើញនឹងមានអារម្មណ៏យ៉ាងណា?តើអាចទទួលស្គាល់ឪពុកនេះបានទេ? តាម្នាក់នេះនិងខំមើលចៅអោយបានល្អបំផុត។
Home
សិល្បៈកម្សាន្ត
លោក ចំរ៉ុង អាចនឹងក្អួតឈាម ឬលែងមានចិត្តចង់ជួបកូនស្រី ក្រោយឮសម្ដីរបស់ លោក អ៊ិន សុភិន
Wednesday, March 14, 2018
លោក ចំរ៉ុង អាចនឹងក្អួតឈាម ឬលែងមានចិត្តចង់ជួបកូនស្រី ក្រោយឮសម្ដីរបស់ លោក អ៊ិន សុភិន
Tags
Share :
មតិ