header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រោយព័ត៌មានរឿងអាស្រូវ លោក ប៊ុត សីហា ពាក់ព័ន្ធនឹងគ្រឿងញៀន ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក៍ដូចជាមានការមិនពេញចិត្ត និងធ្វើឲ្យអតីត ម្ចាស់ពានរង្វាន់ The Voice Cambodia រូបនេះបាត់បង់ឱកាសការងារជាច្រើន។

ជាមួយនឹងរឿងអាស្រូវខាងលើនេះ ម្ចាស់សាមីខ្លួន ក៍ដូចជាខាងក្រុមគ្រួសារ ចេញមុខបដិសេធ រហូតឈានដល់មានការសំណូមពរពីអ្នកគាំទ្រឲ្យរូបលោក ពិនិត្យទឹកនោម ដើម្បីឲ្យដឹងលទ្ធផលកាន់តែច្បាស់។

រហូតមកដល់ថ្ងៃទី ១៤ ខែមីនា មុននេះបន្តិច ម៉ោងប្រមាណ ជាង០៩ ព្រឹក លោកបានបង្ហាញហើយ នូវលទ្ធផលដែលលោកបានពិនិត្យទឹកនោម កាលពីថ្ងៃទី១២ ខែមីនា តែដោយសារតែរវល់ ដូច្នឹងមិនបានផូសប្រាប់អ្នកគាំទ្រ ហើយលទ្ធផលនោះគឺបញ្ជាក់ថាលោក គ្មានពាក់ព័ន្ធនឹងសារធាតុញៀននោះទេ។

ខាងក្រោមនេះជាការលើកឡើងរបស់លោក ៖

លទ្ធផល់​ដែលខ្ញំុបានទៅធ្វេី​​​​​តេ ទឹកនោម​​​ កាលពីថ្ងៃទី 12/03/2018 តែខ្ញំុទុក្ខធូរៈផ្ទាល់ខ្លួនរវល់ ចឹងអត់បាន Post ប្រាប់ពួកបងៗ ​អ្នកសារពណ៍មានដែលនិយាយគ្មានការសាកសួរច្បាស់លាស់ពីបុគ្គលដែលមានឈ្មោះពាក់ពាននៅក្នុងហេតុការនោះ ដូចជាខ្ញុំអីជាដេីម.. និយាយអោយស្រួលស្តាប់ម៉ង់ទៅគឺ​​ , (ពួកអាពណ៍មានមិនពិត​ &​ ពណ៍មានក៏មិនចំពណ៍មាន​​ គឺនិយាយអោយចំទៅ (មានតែនិយាយដេីមគេនឹងហែក កកេណ្ថ៍ដេីមគេសោះ)​ ផ្សាយចេញមក​​ ​​ដេីម្បីយ បព្ចេញ កំហឹងគុំគួនរបស់ខ្លួន ដែលមិនខ្វល់ពីអ្នកណាទាំងអស់.. មិនខ្វល់ពីរឿងនោះពិត​ ពិតរឺក៏មិនពិត។ #សំខាន់អោយតែបាន​ បំផ្លាញ់អណគត់​ នឹង កេឈ្មោះមនុស្សម្នាក់ នោះ.. *(មាសសុទ្ធមិនខ្លាច់ភ្លេីងទេ)

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post