Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុគ្គលិកផ្ទះសំណាក់ ហូលីដេ ចាប់រំលោភកូនស្រីថៅកែបានសម្រេច រយៈពេល២ថ្ងៃទើបបែកការដល់​ឪពុកនារីរងគ្រោះ ចាប់ខ្លួនឲ្យសមត្ថកិច្ចចាត់ការ កាលពីព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៨ នៅចំណុចផ្ទះសំណាក់យីហោ ហូលីដេ ស្ថិតនៅភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ ផល ណាផា​ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាអ្នកគិតលុយក្នុងផ្ទះសំណាក់ ហូលីដេ ស្នាក់នៅទីនោះបន្ទប់លេខ១A ជាន់ផ្ទាល់ដី មានស្រុកកំណើត ភូមិកំពង់លាវ ឃុំលេខ២ ស្រុកកំពង់លាវ ខេត្តព្រៃវែង។ នារីរងគ្រោះមានឈ្មោះ ល.ស.ដ.ន អាយុ១៥ឆ្នាំ។

នារីរងគ្រោះ បានឲ្យដឹងថា ជាធម្មតានាងតែងតែដើរទៅគាស់បន្ទប់ជនសង្ស័យសុំខ្ចីទូរស័ព្ទដៃ លេងហ្គេម លុះដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នាងបានដើរទៅខ្ចីទូរស័ព្ទពីជនសង្ស័យម្តងទៀត ដោយថ្ងៃនោះឪពុកម្តាយរបស់នាងមិននៅផ្ទះទេ គឺទៅខេត្តបាត់ដំបង ស្រាប់តែជនសង្ស័យបានទាញដៃនាងចូលទៅក្នុងបន្ទប់ ហើយបានធ្វើសកម្មភាពចាប់រំលោភនាង​រហូតបានសម្រេច១លើក ខណៈដែល​នាងខំរើបម្រាស់។

នារីរងគ្រោះ បន្តថា ពេលរំលោភរួច នាងក៏ស្លៀកសម្លៀកបំពាក់ ហើយដើរចេញមកខាងក្រៅពេលនោះជនសង្ស័យបានដើរមកកន្លែងនាងអង្គុយ ហើយនាងក៏និយាយថា ចាំមើលខ្ញុំប្រាប់ឪពុកម្តាយខ្ញុំ ពេលនោះជនសង្ស័យបានប្រាប់នាងថា កុំប្រាប់គាត់អីបើប្រាប់គាត់បានអីមកវិញយ៉ាងណាស់​បានត្រឹមជាប់គុកហ្នឹង។ ទើបនៅទី២៤ ខែមីនា ឆ្នាំ២០១៨ នាងក៏ប្រាប់ពីដំណើររឿងឲ្យឪពុកម្តាយដឹងហើយ ឪពុកនាងបាននាំខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចធ្វើការសាកសួរតែម្តង។

ចំពោះមុខជនសង្ស័យបាន​សារភាព ប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភលើនារីរងគ្រោះពិតប្រាកដមែន ប៉ុន្តែគ្មានការបំខិតបំខំទេ។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់បន្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor