Sponsor
រិទ្ធី

ឧកញ៉ាបណ្ឌិត ម៉ុង​ ឫទ្ធី ចូលរួមរំលែកទុក្ខគ្រួសាររបស់នាយឧត្តមសេនីយ៍​ ឯម​ សំអាន។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេរបង្ហោះក្នុងហ្វេសប៊ុក អបដោយរូបថតមួយសន្លឹកជាមួយនាយឧត្តមសេនីយ៍​ ឯម​ សំអាន ថា៖ ខ្ញុំ​បាទម៉ុង​ ឫទ្ធី ​រួមជាមួយភរិយា ​ក្រុមគ្រួសារ​ មន្ត្រី​រាជការ​ បុគ្គលិក​ កម្មករ​ក្រោម​ឱវាទ​ទាំងអស់គ្នា​ សុំចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​របស់​ឯកឧត្ដម​ឯម​ សំអាន ​ដែលបាន​ធ្វើ​មរណកាល​ទៅកាន់​លោកខាងមុខ​ នៅវេលា​ម៉ោង​៦.៤៥នាទី​ ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៤​ខែមិនា​ ឆ្នាំ​២០១៨​ ដោយរោគគាពាធ​។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍​ ឯម​ សំអាន​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ បានទទួលមរណភាព​ នៅទីក្រុងបាកក ​ប្រទេសថៃ​ កាលពីវេលាម៉ោង​៦និង៤៥នាទី​ ព្រឹកថ្ងៃសៅរ៍​ ៨កើត​ ខែចក្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវនឹងថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០១៨ ដោយរោគគាពាធ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor