
ភ្នំពេញៈ បុរសម្នាក់ បានខឹងសម្បារជាមួយសមត្ថកិច្ច ខណៈជិះម៉ូតូមានមួក ស្លាកលេខ កញ្ចក់ត្រឹមត្រូវ គោរពភ្លើងសញ្ញាត្រឹមត្រូវ ទាស់តែគាត់ដាក់កញ្ចក់តូចខ្មៅ ហើយកាច់ចុះក្រោម ក៏ត្រូវសមត្ថកិច្ចផាក ធ្វើឲ្យគាត់ខឹងសម្បារថាឲ្យសមត្ថកិច្ចថា គ្មានច្បាប់ណាមកចាប់ គ្រាន់តែកញ្ចក់ឱនចុះក្រោមបែននេះទេ ហើយបុរសរូបនោះ បានបោះសម្ដីថា «សូកអង្ករប៉ុន្មានបេ ទើបបានធ្វើប៉ូលិស»។
ជម្លោះរវាងសមត្ថកិច្ចជាមួយនឹងកម្លោះខ្លាំងខាងលើនេះ កើឡើងកាលពីវេលាម៉ោង ៩៖៣០នាទី ថ្ងៃព្រហ្បត្តិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្មាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតនៅភូមចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមសមត្ថកិច្ចបានចុះអនុវត្តច្បាប់ចរាចរណ៍ ដូចសព្វមួយដងដោយមានការបញ្ជាពីថ្នាក់លើ ដោយចាប់ម៉ូតូដែលកែច្នៃខុសបច្ចែកទេស អត់ពាក់មួកការពារសុវត្ថិភាព នឹងអត់ដាក់កញ្ចក់ជាដើម ដើម្បីការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ និងការកាត់បន្ថយការគ្រោះថ្នាក់ចរាចណ៍ ខណៈពេលនោះ ក៏មានបុរសខាងលើ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF-2050 បានធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើត ដោយពាក់មួកការពារត្រឹមត្រូវ ប៉ុន្តែដាក់កញ្ចក់ខ្មៅតូចហើយ កាច់ចុះក្រោមទៀត ពេលនោះសមត្ថិកិច្ចឃើញ ក៏ចាប់ធ្វើការណែនាំ និងឃាត់ទុក ដើម្បីធ្វើការផាកពិន័យ បែរជាបុរសនោះ ខឹងតម៉ាត់យ៉ាងតឹងសរសៃកដាក់សមត្ថិកិច្ចទៅវិញ ហើយថែមទាំងឡូឡាដាក់សមត្ថកិច្ចថា គ្មានច្បាប់ឯណាចាប់ម៉ូតូដាក់កញ្ចក់ចុះក្រោមនោះទេ ហើយនៅតែមិនព្រមសហការជាមួយសមត្ថកិច្ចទៀត ហើយរូបគេក៏ចាក់សោកម៉ូតូរបស់ខ្លួន នឹងបិទសន្ទះសោរួចដើរចេញធ្វើព្រងើយធ្វើសមត្ថកិច្ចគ្មានឋានៈដល់ខ្លួនអីចឹង ហើយថែមទាំងប្រើនៅពាក្យសម្តីមិនសមរម្យដាក់សមត្ថកិច្ចទៀតផង ដោយប្រើពាក្យថា ត្រឹមតែម៉ូតូមួយគ្រឿងដុតចោលក៏បានដែរ។

ដោយប្រើររយៈពេលប្រហែលជាង១០នាទី ទើបបុរសនោះរូបនោះបានចូលមកធ្វើ ក្រដាស ដើម្បីផាកពិន័យ។ ក្រោយពីបុរសរូបនោះទៅធ្វើការផាកពិន័យនៅឯកន្លែងជំនាញផ្នែកចរាចរណ៍ផ្លូវគោករបស់ខណ្ឌរួចមក ទើបសមត្ថកិច្ចព្រមប្រគល់ម៉ូតូឲ្យទៅរូបគាត់វិញ ហើយធ្វើការណែនាំដល់រូបគាត់ផងដែរថា ការចុះអនុវត្តច្បាប់ចរាចរណ៍បែបនេះ មិនមែនធ្វើដោយចិត្តឯងនោះទេ គឺមានកាបញ្ជាពីថ្នាក់ដឹកនាំត្រឹមត្រូវ ហើយក៏មិនមែនត្រឹមតែអនុវត្តនោះដែរ ដើម្បីការពារដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមដងផ្លូវដោយទោចក្រយាយន្តផ្សេងដែលជួបនៅបញ្ហាគ្រោះផ្សេងៗជាដើម ទោវាមិនអាចជួយបាន១០០% ក៏វាអាចជួយបានពី៥០ទៅ៧០%ផងដែរ។ ក្រោយពីធ្វើការណែរនាំរួច ទើបប្រគល់ម៉ូតូដល់រូបគាត់វិញ៕
