Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំកម្ពុជា បានប្រកាសថា គម្រោងទី២ ពហុកីឡដ្ឋានមរតកតេជោ ដែលចាយថវិកាសាងសង់ជាង១០០លានដុល្លារអាមេរិក នឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅឆ្នាំ២០២២ខាងមុខ។

គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន នាព្រឹកមិញនេះ បានប្រកាសថា គម្រោងទី២ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលចាប់ផ្តើមសាងសង់ នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បម្បំរើដល់ព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ និងព្រឹត្តិការណ៍ធំៗ នៅថ្ងៃអនាគតនោះ បានចាយថវិកាក្នុងការសាងសងប្រមាណជាជាង១០០លានដុល្លាសហរដ្ឋអាមេរិក ក្រោមជំជួយគ្មានសំណងរបស់រដ្ឋាភិបាលចិន ហើយគម្រោងនេះ នឹងបញ្ចប់រួចរាល់នៅឆ្នាំ២០២២ខាងមុខនេះ។

អគ្គលេខាធិការ NOCC ថា ពហុកីឡដ្ឋានពហុកីឡដ្ឋាន ដែលបម្រើដល់ប្រភេទកីឡាក្នុងសាល និងបាលទាត់ ដែលសាងសងលើផ្ទៃដីជាង១០ហិកតានេះ អាចផ្ទុកអ្នកទសន្សនាបានប្រប្រមាណជា៦ម៉ឺននាក់ និងអាចរំដោះមនុស្សចេញពីអាសន្នក្នុងរយៈពេលតែ៧នាទី ហើយរចនាបទផ្សេងៗ មានភាពខុសប្លែកច្រើនពីពហុកីឡដ្ឋាននានា នៅតំបន់អាស៊ី អាគ្នេយ៍ ដ្បិតកីឡដ្ឋាននេះ ត្រូវប្រើរចនាបទបែបខ្មែរ បង្កប់នូវការអភិរក្សបរិស្ថានផងដែរ។

គួរបញ្ជាក់ថា ម៉ាកែត ឬប្លង់គំរូពហុកីឡាដ្ឋានមរតកតេជោ គម្រោងទី២ នឹងបើកទូលាយដល់កីឡាករ-ការិនី និងប្រជាលរដ្ឋកម្ពុជា ទូទាំងប្រទេស ចូលរួមទស្សនាដោយសេរីផងដែរ ចាប់ពីខែមីនានេះតទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាពិកកម្ពុជាផ្ទាល់ ក្នុរាជធានីភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor