
ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង០៨ និង៥០នាទី ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នេះ ស្ត្រីម្នាក់បានលោតទឹកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល ហេតុការណ៍នេះ ស្ថិតនៅចំណុចស្ពានស្ទឹងកំរៀង ភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។ នេះបើយោងតាមមន្ត្រីកងរាជអាវុធហត្ថ។

មន្ត្រីដដែលនេះបានឱ្យដឹងទៀតថា មិនទាន់ស្គាល់អត្តសញ្ញាណស្ត្រីរងគ្រោះនោះទេ ស្ត្រីរូបនេះបានលោតទម្លាក់ពីលើស្ពានបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងអំពីមូលហេតុដែលនាំឱ្យស្ត្រីរូបនេះ លោតទឹកសម្លាប់ខ្លួនទេ តែគេសង្ស័យទំនងគាត់មានវិបត្តិអ្វីមួយ។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចកំពុងស្រាវជ្រាវ និងស្វែងរកក្រុមគ្រួសារស្ត្រីរងគ្រោះនេះហើយ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

