
ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដឹកនាំគណៈប្រតិភូទៅប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ នៅវៀណាម។ នេះបើយោងតាមការចុះផ្សាយលើហ្វេសប៊ុករបស់ ឯកឧត្តម។
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ឡាយ វណ្ណៈ បានដឹកនាំគណៈប្រតិភូខេត្តតាកែវ ទៅប្រជុំបូកសរុបវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆមាសទី២ ឆ្នាំ២០១៧ និងលើកទិសដៅការងារឆមាសទី១ ឆ្នាំ២០១៨ រវាងគណៈប្រតិភូខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម វៀង ប៊ិញថាញ់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង នៅសណ្ឋាគារ អេលីស វីឡា ក្រុងដូនកែវ។

ពិភាក្សាវាយតម្លៃកិច្ចសហប្រតិបត្តិការនេះ សំដៅទៅលើវិស័យមួយចំនួនដូចជា៖ សន្តិសុខ សណ្តាប់ធ្នាប់តាមព្រំដែន ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម ។ល។





