Sponsor
រិទ្ធី

កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ពាក្យស្នើសុំបង្កើតគណបក្ស កែម ឡី ដែលចុះហត្ថលេខា ដោយលោក គុជ លី ដែលកើតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្ន លោក គុជ លី រស់នៅផ្ទះលេខ ៣៩E ផ្លូវលេខ១១៨ សង្កាត់ផ្សារដេប៉ូទី៣​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងពាក្យស្នើសុំនោះបានផ្ញើជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើបង្កើតគណបក្ស ឈ្មោះ កែម ឡី សរសេរជាអក្សរកាត់ គ.ក.ឡ តំណាងដោយលោក គុជ លី និងប្រជាពលរដ្ឋ៨០នាក់ ហើយគណបក្ស កែម ឡី នេះ មានអាសយដ្ឋាននៅផ្ទះលេខ៥៦៤ ផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ពាក្យស្នើសុំបានចូលទៅដល់នាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ លោក កែម រិទ្ធិសិត ប្អូនប្រុសបង្កើតសពលោកបណ្ឌិត កែម ឡី បានប្រកាសសេចក្តីជូនដំណឹងស្តីពីការបង្កើតគណបក្ស កែម ឡី។   

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor