Sponsor
រិទ្ធី

នៅថ្ងៃនេះ អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិតកែម ឡី បានអំពាវនាវប្រជាពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនី នៃប្រទេសអូស្ដ្រាលីឱ្យចូលរួមធ្វើបាតុកម្ម នៅថ្ងៃសុក្រ សៅរ៍ ទី១៦-១៧ ខែមីនា ឆ្នាំ ២០១៨ ខាងមុខនេះ។

អ្នក​ស្រី ​ប៊ូ ​រចនា ភរិយា​សពលោក​បណ្ឌិត​ កែម​ ឡី ​គឺ​ ទទួលបានសិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្រ្តាលី​ ​ បាន​ចេញមុខ​តាម​​បណ្តាញ​ផ្សព្វ​ផ្សាយ​ ដោយ​​អំពាវ​នាវ​​ឲ្យ​ពលរដ្ឋ​ខ្មែរ​​នៅក្រៅ​​ប្រទេស​​ចូល​រួម​​ធ្វើ​​បាតុកម្ម ​នៅពេល​​ប្រមុខ​រដ្ឋាភិបាល​​កម្ពុជា ​លោក ​ហ៊ុន​ សែន​ ទៅ​​ចូល​​រួម​​កិច្ច​ប្រជុំ​​កំពូល​​អាស៊ាន​​-​អូស្រ្តាលី​នៅ​សប្តាហ៍​ក្រោយនេះ​។ ​នេះជាលើកទី១ហើយដែល​អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី ចេញមុខ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរនៅទីក្រុងស៊ីដនី ​ចូលរួម​បាតុកម្ម​ប្រឆាំង​នឹង​វត្តមានមេដឹកនាំ​កម្ពុជា។ ​យោងតាម​វីដេអូ​ដែលមានរយៈពេល​តែ១៧វិនាទីដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នា​ថ្ងៃ​អាទិត្យ​នេះ អ្នកស្រី ប៊ូ រចនា បានលើកដៃ​សំពះ ហើយ​អំពាវនាវ​​ឲ្យ​ពលរដ្ឋខ្មែរ​នៅទីក្រុង​ស៊ីដនី ចូលរួមបាតុកម្មជាមួយលោក​ស្រី ​នៅថ្ងៃសុក្រ​និង​ថ្ងៃសៅរ៍​ចុង​សប្តាហ៍​ក្រោយ​នេះ។

លោក ហុង លីម តំណាងរាស្ត្រដើមកំណើតខ្មែរនៅតំបន់ប៉េរ៉ាដែលតែងតែ​រិះគន់រដ្ឋាភិបាលកម្ពុជា​មិន​សំចៃមាត់ ​ បានគូស​បញ្ជាក់​បន្ថែម​ថា ​ពីដំបូងឡើយលោក​មិនជឿថា ​អ្នកស្រី ប៊ូ រចនា មានទឹក​ចិត្ត​ក្លាហាន​ក្នុង​ការ​ចេញ​មុខទាមទាររក​យុត្តិធម៌ជួន លោក កែម ឡី យ៉ាងដូច្នេះឡើយ។

​លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​បាតុកម្មប្រឆាំង​នឹង​វត្តមាន​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ពេល​​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អូស្រ្តាលី ទៅលើ​អាជ្ញាធរ​របស់​ប្រទេសនេះតែម្តង។ ទោះបីជាមានការ​ធ្វើ​បាតុកម្ម​ក្នុង​ទ្រង់​ទ្រាយ​ធំយ៉ាងណា​ក៏ដោយ ក៏វាមិនមានឥទ្ធិពល​អ្វីសោះឡើយ​មក​លើ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា។ សម្តេច ហ៊ុន សែន ​ច្បាស់ហើយ​ថា​នឹងនៅតែ​ទៅ​ចូល​រួមកិច្ច​ប្រជុំ​នៅ​ទី​នោះ​ដោយ​សង្ឃឹមថា​នឹង​មាន​អ្នក​គាំទ្រលោក​ច្រើនជាង​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក​។ នេះជាការបញ្ជាក់របស់លោក សុខ ឥសាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor