Sponsor
រិទ្ធី

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញ កូនសត្វផ្សោតនៅខេត្តស្ទឹងត្រែង​ ដែលជាប់នឹងកន្លែងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ប្រទេសឡាវ ជាប់និងព្រំដែនទឹកទន្លេមេគង្គខ្មែរ ឡាវ បានស្លាប់មួយទៀតហើយ។ យោងតាមសកម្មជនបរិស្ថាន បងប្អូនភ្លោះ (ជុំ ហួត ជុំហួរ) បានជូន ដំណឹងដ៏សោកស្ដាយមួយថា! កូនសត្វផ្សោតជាសត្វកម្ររបស់ប្រទេសកម្ពុជាយើង ដែលរស់នៅទន្លេមេគង្គ​ ក្នុងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង​ ដែលជាប់នឹងកន្លែងសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង ប្រទេសឡាវ ជាប់នឹងព្រំដែនទឹកទន្លេមេគង្គខ្មែរ-ឡាវ បានស្លាប់មួយទៀតហើយ។ ប៉ុន្តែ មិនមានព័ត៌មានលម្អិតថា សត្វផ្សោតនោះមានទម្ងន់ប៉ុន្មាន អាយុប៉ុន្មានទេ?

សកម្មជនបរិស្ថាន លោក ជុំ ហួត លោក ជុំហួរ បានរៀបរាប់ថា៖ ការសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងអាងទន្លេ       មេគង្គនឹងបណ្តាលឲ្យមានផលប៉ះពាល់រយៈពេលវែង និងធ្វើឲ្យមានទឹកជំនន់នៅតំបន់វាលទំនាប និងប៉ះពាល់ដល់បរិស្ថាននៅក្នុងទឹកដែលនេះនឹងបណ្តាលឲ្យមានការកាត់បន្ថយខ្លាំងទៅលើស្ថានភាពសេដ្ឋកិច្ច សង្គម របស់ប្រជាជនរាប់លានអ្នក។ ប្រទេសកម្ពុជា ជីវៈចម្រុះនឹងទទួលរងការប៉ះពាល់ ហើយជលផលដែលជាភាពសំខាន់យ៉ាងខ្លាំងចំពោះជាតិ។

អ្នកទាំងពីរបន្តថា៖ ការសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គជាពិសេសគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង នៅក្នុងប្រទេសឡាវដែលកំពុងដំណើរការសាងសង់បានទទួលរងការរិះគន់ពីក្រុមអ្នកជំនាញ និងប្រជាសហគមន៍ដែលរស់នៅតាមដងទន្លេមេគង្គជាច្រើនឆ្នាំមកហើយថា និងបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានត្រីដ៏សម្បូរបែបរបស់ទន្លេ មិនត្រឹមតែប៉ុណ្ណោះវាក៏នឹងធ្វើឲ្យចរន្តទឹកទន្លេមានការប្រែប្រួលផងដែរ ព្រមទាំង សត្វផ្សោតជាសត្វតំណាងឱ្យប្រទេសកម្ពុជា​ និងជាសត្វកម្ររបស់ប្រទេសយើងកំពុងតែស្លាប់ជាបន្តបន្ទាប់ និងផលនេសាទរបស់ប្រជាសហគមន៍មានការថយចុះជាខ្លាំង​ ដែលជាហេតុប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor