header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយស្រីស្នេហ៍រូបស្រស់ បើករថយន្តរេចង្កូតទៅបុករបាំងថ្មបែងចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ពីរកង់ រថយន្តបង្កខ្ទេចមួយកំណាត់មុខ សំណាងល្អមិនមានអ្នកណារងរបួស។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ​ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចមុខមន្ទីរសម្រាកព្យាបាល និងសម្ភព អរុណរះ តាមបណ្តោយផ្លូវ២៧១ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ភ្នាក់ងារ​ CAM POST បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយស្ត្រីម្នាក់ទៀត បើករថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2W-6138 បើកបរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងយ៉ាងម៉េច​ ក៏បានរេចង្កូតទៅបុករបាំងថ្មពុះ​ចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់២កង់ រីឯរថយន្តបង្កខ្ទេចមួយកំណាត់មុខ និងនៅកាត់ទទឹងផ្លូវទៅមុកលែងរួច តែសំណាងល្អមិនបង្កឲ្យមានអ្នកណារងបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាមទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង រួចយករថយន្តបង្កទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post