
កម្សាន្តៈ តារាសម្តែង ភិន សុដាលីស ដែលបានធ្លាក់ខ្លួនជាស្ត្រីមេម៉ាយ ក្រោយបែកខ្ញែកគូស្នេហ៍លោក ប៉ែន ចំរ៉ុង នៅតែគិតដល់គូនិស្ស័យអនាគត ហើយក៏មិនកំណត់ថាបុរសបែបណា ។
អ្នកនាង ភិន សុដាលីស បានគូសបញ្ជាក់ថា មកទល់ពេលនេះបុរសក្នុងចិត្តដូចជាមិនមានឡើយបន្ទាប់ពីជួបរឿងប្រេះឆា។ អ្វីដែលនាងគិត គឺខំសម្រួលខ្លួនបែបណាឲ្យស្រកគីឡូ ដើម្បីច្បាមការថតសម្តែង។ នាយកប្រតិបត្តិប្រចាំផលិតកម្មមហាហង្សរូបនេះ លើកឡើងបន្តថា មើលមិនដឹងទេថា ទាល់តែជាគូត្រូវដាច់ខាតជាកំលោះ គឺមិនអាចស្មានបានហើយក៏មិនដឹងថា ជាពោះម៉ាយនិយាយកាន់តែខុស គឺអាស្រ័យលើនិស្ស័យ។

នាងថា មិនអាចបន្តការនឹករកគូអ្វីក្នុងពេលនេះបានឡើយ ស្របពេលចង់គិតតែរឿងការងារនិងមើលកូនឲ្យល្អជាងយកអារម្មណ៍លើស្នេហា។ នាងខុសមួយលើកហើយ ប្រសិនបើរើសគូលើកក្រោយអាចថាជម្រើស៥០%ម្នាក់ គឺនាងមួយផ្នែកប៉ាម៉ាក់នាងមួយផ្នែក ដើម្បីបានថ្លឹងថ្លែងពិចារណាទាំងអស់គ្នា ។
អ្នកនាង ភិន សុដាលីស ជាអតីតភរិយា ក៏បានចោទថា អ្វីដែល ប៉ែន ចំរ៉ុង បានផ្ដល់សម្ភាសន៍ គឺជាការសម្ដែង ដើម្បីឲ្យទាញយកប្រជាប្រិយភាព ឲ្យមហាជនគិតថា លោកគឺជាឪពុកមួយរូប ដែលមានការទទួលខុសត្រូវ មិនខុសពីឪពុកដទៃតែប៉ុណ្ណោះ ។

លោក ប៉ែន ចំរ៉ុង បានប្រកាសក្តែងៗ តាមបណ្តាញសារព័ត៌មាន កាលពីពេលថ្មីៗថា លោកនឹករលឹកកូនស្រីខ្លាំងណាស់ ហើយចង់ជួបកូនមុខកូនស្រី និងចង់ថ្នាក់ថ្នមកូនស្រីខ្លាំងណាស់ បានធ្វើឲ្យអតីតភរិយា អ្នកនាង ភិន សុដាលីស និងលោក អ៊ិន សុភិន ដែលជាអតីតឪពុកក្មេក បញ្ចេញប្រតិកម្ម និងទម្លាយសារជាថ្មីពីទង្វើរបស់ លោក ប៉ែន ចំរ៉ុង ដែលធ្លាប់បានធ្វើលើគ្រួសារពួកគេ ដែលធ្វើឲ្យរឿងអាស្រូវរបស់លោក ប៉ែន ចំរ៉ុង កំរើកឡើងជាថ្មី៕



