header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានទំលាយពត៌មានប្រាប់ប្រជាពលរដ្ឋនៅប្រទេសអូស្រ្តាលីថា លោក ជុន ច័ន្ទបុត្រ នាយកការផ្សាយជាខេមរភាសានៃវិទ្យុអាស៊ីសេរីថាបានធ្វើចារកម្មអោយសម្ដេចនិងបានសុំជួបសម្ដេចតាមរយៈលោក ហ៊ុន ម៉ាណែត នៅយប់ថ្ងៃ សុក្រម្សិលមិញនេះ លោក ជុន ច័ន្ទបុត្រ បានចាត់ទុកការលើកឡើងរបស់សម្ដេច ហ៊ុន សែន ថាជារឿងអស់សំណើចនិងបានអញ្ជើញសម្ដេចហ៊ុន សែន មកឆ្លើយឆ្លងតទល់មុខគ្នានៅក្នុងកម្មវិធីមិត្តអ្នកស្ដាប់វិទ្យុអាស៊ីសេរី។

បើតាមលោក ជុន ច័ន្ទបុត្រ សម្ដេចហ៊ុន សែន និងរូបលោកអាចឆ្លើយតទល់មុខគ្នាពីរឿងធ្វើចារកម្មនេះហើយសម្ដេច ហ៊ុន សែន អាចនិងយកភ័ស្តតាងមកលាតត្រដាងប្រាប់មឹត្តអ្នកស្ដាប់វិទ្យុអាស៊ីសេរីអោយដឹងពិតប្រាកដថាភ័ស្តតាងអ្វីខ្លះដែលបានចោទប្រកាន់លើរូបលោក។

គួបញ្ជាក់ថាថ្លែងក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីប្រមាណ៨០០នាក់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា លោក ជុន ចាន់បុត្រ នាយកគ្រប់គ្រងវិទ្យុអាស៊ីសេរី ធ្លាប់បានពឹងពាក់ឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោក ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតរបស់ខ្លួន ដើម្បីគេចពីការតាមសម្លាប់របស់ CIA អាមេរិក តាមសម្លាប់ដូច កែម ឡី។

សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានទម្លាយទៀតថា លោក ជុន ចាន់បុត្រ ធ្លាប់ធ្វើជាចារកម្មផ្តល់ព័ត៌មានឲ្យសម្តេចថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យខ្មែរនៅអូស្ត្រាលី ក៏ដូចជាខ្មែរស្តាប់វិទ្យុអាស៊ីសេរី ចោទសួរទៅលោក ជុន ចាន់បុត្រ លើករណីនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានចោទសួរទៅលោក ជុន ចាន់បុត្រ ថា តើហ៊ានស្បថនៅក្នុងរឿងនេះដែរឬទេ?

សម្តេចប្រមុខរាជរដ្ឋាភិបាលបានបន្តចោទសួរថា តើ ជុន ចាន់បុត្រ ហ៊ាន ឬ មិនហ៊ានសារភាពថា ខ្លួនបានធ្វើការជាមួយឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់ខ្ញុំ លោកឯងជាមនុស្សធន់ណា?លោកឯងជេរ ហ៊ុន សែន តែលោកឯងធ្វើការជាមួយកូន ហ៊ុន សែន លោកឯងមិនចេះខ្មាសគេទេអីអ្នកឯងជេរខ្ញុំខ្លាំង ដើម្បីយកចិត្តអាមេរិក ខណៈអ្នកឯងខ្លាចអាមេរិកសម្លាប់ដូច កែម ឡី។ ពីមុនខ្ញុំលាក់ តែពេលនេះទម្លាយឲ្យអស់ ព្រោះពីមុនខ្ញុំគិតថា អ្នកធ្វើជាចារកម្មផ្តល់ព័ត៌មានឲ្យខ្ញុំ តែពេលនេះទោះបីអ្នកឯងជាឪចារកម្មក៏ខ្ញុំបំផ្លាញមុខអ្នកចោលដែរ៕

វីដេអូដែលលោក ជុន ច័ន្ទ​បុត្រ​ អនុប្រធាន​នៃ​វិទ្យុ​អាស៊ី​សេរី​ខេមរភាសា អញ្ជើញ​លោក ហ៊ុន សែន​ចូល​រួម​ក្នុង​កម្មវិធី​ផ្សាយ​របស់​អាស៊ីសេរី​ដើម្បី​លាត​ត្រដាង​ការពិត​ទៅ​សាធារណជន នូវ​អ្វី​ដែល​លោក ហ៊ុន សែន ​អះអាង​ថា លោក ជុន ច័ន្ទ​បុត្រ​ជា​ចារកម្ម​របស់​លោក

លោក ជុន ច័ន្ទ​បុត្រ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post