
សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ យល់ឃើញថា សេចក្ដីសម្រេច និងការសំអាងហេតុ របស់សភាស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចាត់ទុកជាបានការ និងសម្រេចតម្កល់សេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល មានន័យថា លោក កឹម សុខា នៅជាប់ឃុំដដែល។ ក្រោយបញ្ចប់សវនាការ ជាអសាធារណៈ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំនេះ លោក ងួន អ៊ីម ប្រធានក្រុមប្រឹក្សា ជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ ថ្លែងថាសម្រេចបន្តឃុំខ្លួនលោក កឹម សុខា អតីតប្រធាន អតីតគណបក្សសង្គ្រោះជាតិ ក្នុងពន្ធនាគារដដែល ពោលគឺ ពុំព្រមដោះលែងនោះទេ។
មុនពេលសវនាការបស់សាលាឧទ្ទរណ៍ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យអាស៊ីអឺរ៉ុប សម្តេច ហ៊ុន សែន មានប្រសាសន៍ថា៖ ខ្ញុំមិនជឿទេថា សាលាឧទ្ធរណ៍នឹងដោះលែងអាមេក្បត់ជាតិហ្នឹងទេ។ លោក ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា តុលាការមានសិទ្ធិសម្រេចដោយឯករាជ្យក៏ដោយ ប៉ុន្តែ លោកថា លោកបានបញ្ជាឲ្យចាប់ខ្លួនលោក កឹម សុខា។ លោក ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា តុលាការមានសិទ្ធិសម្រេចដោយឯករាជ្យក៏ដោយ ប៉ុន្តែ លោកថា លោកបានបញ្ជាឲ្យចាប់ខ្លួនលោក កឹម សុខា។
លោក យ៉ែម បុញ្ញាឬទ្ធិ អះអាងថា៖ លោក កឹម សុខា បន្តការឃុំខ្លួនរយៈពេលលើសពី ៦ខែ ទៅហើយ មិនមានអ្វីជាសម្អាងក្នុងការដាក់បន្ទុក ដែលទាំងអ្នកច្បាប់ ទាំងអ្នកនយោបាយ យល់យ៉ាងច្បាស់ថា គាត់គ្មានកំហុស ហើយត្រូវតែផ្តល់សិទ្ធិសេរីភាព និងនីតិសម្បទាពេញលេញជូនគាត់វិញ។
