Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្ថានភាពជំងឺ នាយ វីតាមីនសេ មានសភាពធ្ងន់ធ្ងរ រហូតមកដល់រសៀលថ្ងៃទី ២៩ខែ មីនានេះ ក្រុមគ្រួសារបានបញ្ជូន នាយ ត្រឡប់មកគេហដ្ឋានវិញហើយ ហើយអ្នកនាង ប៉េង ប៉ោង ក៏បានធ្វើការរៀបចំពិធីសូត្រមន្ត ដើម្បីឲ្យលោក ឪពុកបានទទួលបុណ្យ ទទួលព្រះធម៌ ។

យោងតាមការផ្សាយផ្ទាល់របស់ លោក K01 បានជម្រាបថា គិតត្រឹមម៉ោង ០៣​ និង ៣០នាទីនេះ លោក វីតាមីន មិនទាន់អស់ជីវិតឡើយ សូមប្រិយមិត្តកុំមានការយល់ច្រឡំ តាមការចុះផ្សាយនានា ដោយក្រុមគ្រួសារគ្រាន់តែធ្វើពិធី ដើម្បីឲ្យវីតាមីនសេ បានស្តាប់ធម៍តែប៉ុណ្ណោះ។

ក្នុងនោះ គ្រាន់តែបានទទួលដំណឹងនេះភ្លាម តារាកំប្លែង នាយកុយ ដែលជាដៃគូសម្តែងកំប្លែង មានក្ដីតក់ស្លុតយ៉ាងខ្លាំង និងសង្ឃឹមថា វីតាមីនសេ នឹងជាសះស្បើយ ហើយនាយកុយ ក៍បានសំណូមពរឲ្យមហាជន ក៍ដូចជាសិល្បករ សិល្បការនី មកសួរសុខទុក្ខ នាយ វីតាមីនសេ ដើម្បីជាកម្លាំងចិត្តផង។

ប្រិយមិត្តអាចអញ្ជើញមកសួរសុខទុក្ខគាត់បានដែលអាស័យដ្ឋាននៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ លើផ្លូវ ៥៩៨ ទល់មុខ Y5 Cafe ច្រកផ្លូវដឿងហែម នេះជាលេខបង ប៉េងប៉ោង 010 8 7777 4 ។

សូមទស្សនាការផ្សាយផ្ទាល់ខាងក្រោមនេះ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor