header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

តាកែវ ៖ រថយន្តដឹកឥតការ៉ូប្រភេទកូរ៉េ២តោនកន្លះបានផ្ទុះឆេះសន្ធោសន្ធៅ បន្ទាប់ពីបានបុកនិងម៉ូតូហើយអុសម៉ូតូចូលក្រោមរថយន្តអូសចម្ងាយរាប់សិបម៉ែត្រ។ ហេតុការណ៏រថយន្តបុកជាមួយម៉ូតូឆេះហុតទ្រលោមនេះបានកើតឡើងនៅចំណុចគីឡូម៉ែត្រលេខ៨១និង៨២ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ក្នុងឃុំអង្គតាសោមស្រុកត្រាំកក់ខេត្តតាកែវ។

យោងតាមសមត្ថកិច្ចស្រុកត្រាំកក់បានឲ្យដឹងថា បន្ទាន់ពីកើតហេតុសមត្ថកិច្ចស្រុកបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យរបស់ស្រុកត្រាំកក់ទៅជួយពន្លត់ កិ៏ប៉ុន្តែទាំងម៉ូតូនិងរថយន្តត្រូវឆេះយ៉ាងដំណំ ដោយឡែកបុរសជាម្ចាស់ម៉ូតូគ្រាន់តែរងរបួសរីឯអ្នកបើកបរថយន្តបានគេចផុតពីគ្រោះថ្នាក់នេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post