header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រៀង និងម៉ូតូពូសាលមួយគ្រឿង​ ត្រូវភ្លើងឆេះខ្ទេចទាំងស្រុង ក្រោយពីបើកបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃចន្ទ ៣កើត ខែចែត ឆ្នាំរកា នព្វស័ក ព​.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៨០-៨១ ស្ថិតក្នុភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកពូសាល ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BX-5763 បើកបរដោយបុរសម្នាក់ ធ្វើដំណើរ​ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហតុខាងលើ បានបុកគ្នាជាមួយ​រថយន្តគ្រឿងម៉ាកហ៊ីយិនដាយ ពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ 3A-4539 ធ្វើដំណើរបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តនឹងម៉ូតូឆេះខ្ទេចទាំងស្រុង ។

សមត្ថកិច្ច បន្តថា គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ អាត់ ឌុច ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទ្រង់ភូមិ ឃុំព្រៃផ្គាំ ស្រុកអង្គបូរី ខេត្តតាកែវ មុខរបរកសិករ (របួសស្រាល)។ អ្នកបើកបររថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍បាញ់ពន្លត់ រួចអូសយករថយន្ត និងម៉ូតូមករក្សាទុកអធិការនគរបាលស្រុកត្រាំកក់ រង់ចាំដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post