
ភ្នំពេញៈ នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពហើយ នៅទីក្រុងបាកកប្រទេសថៃ កាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃសៅរ៍ ៨កើត ខែចក្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ដោយរោគគាពាធ។
យោងតាមហ្វេសប៊ុកផ្លូវការរបស់ឧត្តមសេនីយ៍ឯក ពិន ពិសិដ្ឋ អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងត្រូវជាកូនប្រសារបស់នាយឧត្តមសេនីយ៍ ឯម សំអាន បានបង្ហោះថា “ក្នុងនាមខ្ញុំបាទផ្ទាល់ និងតំណាងក្រុមគ្រួសារទាំងមូល សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ លោក-លោកស្រី បងប្អូន ញាតិមិត្តជិតឆ្ងាយទាំងអស់ មេត្តាជ្រាបថា លោកឪពុកក្មេកជាទីគោរពស្រឡាញ់របស់ខ្ញុំបាទ គឺឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន បានធ្វើមរណកាល ទៅកាន់លោកខាងមុខ នៅវេលាម៉ោង ៦៖៤៥នាទីព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨ ដោយរោគគាពាធ”៕


