
ភ្នំពេញៈ កាលពីយប់មិញនេះ ការប្រឡងកម្មវិធី Cambodia Idol រដូលកាលទី៣ បានឈានចូលដល់សប្តាហ៍ទី៧ វគ្គផ្សាយផ្ទាល់ កាន់តែសំខាន់។ សម្រាប់អ្នកជាប់សប្តាហ៍នេះ គឺឈានចូលទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅសប្តាហ៍ទី៨ ហើយសប្តាហ៍ទី៩ ជាវគ្គចុងក្រោយប្រកាសលើកពានរដូវកាលថ្មី។ អ្វីដែលធ្វើឲ្យការប្លែកចិត្តយប់មិញ គឺពោរពេញដោយគ្រប់រសជាតិមានមួយកំផ្លេ ពិសេសវគ្គសេវយកបេក្ខជន។
ប៉ុន្មានសប្តាហ៍ហើយ ដែលកម្មវិធីខេមបូឌាអាយឌលសាងការទាក់ទាញ ហើយបន្សល់នូវអនុស្សាវរីយ៍ដ៏ច្រើនសម្រាប់បេក្ខជនបេក្ខនារី ដែលធ្លាក់ និងបន្តនៅតតាំង។ ប្លែកចិត្តយប់មិញបេក្ខជនចំនួន៦រូប រួមមាន គ្រីថៃពៅ ចាប សក្ខណា សៀក ញញឹម ចែម ស្រីលក្ខ័ លីន សោម៉ា ឈាង សុវណ្ណាវី។ បេក្ខជនច្រៀង២បទទោល១ និងឆ្លងឆ្លើយចាប់ដៃគូនូវទម្រង់បទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរកន្ទ្រឹម ដើម្បីអបអរសារទរបទចម្រៀងលក្ខណៈខ្មែរ និងបរិយាកាសចូលឆ្នាំខ្មែរ។
យ៉ាងណាមិញស្តែងចេញមកភាពប្លែកតែម្តង បើងាកមកមើលគណៈកម្មការទាំង៤ដូចជាកំប្លែងហើយនិយាយឌឺដងគ្នាខុសពេលកន្លងមក។ ចំណែកពិធីករពិធីការិនីក៏រួមគ្នាបង្កើតបរិយាកាសសប្បាយតែម្តង ជាពិសេសលោក ជា វិបុល បញ្ចេញកាយវិការប្លែកធ្វើឲ្យមហាជនសើចសប្បាយ។
ដោយឡែកឈានចូលបេក្ខជនម្តង៥រូបមុន ដែលច្រៀងទោល គឺរលូនគួរឲ្យទាក់ទាញ តែដល់ចុងក្រោយ គ្រី ថៃពៅ គឺច្រៀងភ្លេចប៉ារ៉ូលច្រើន ដោយគណៈកម្មាការថា ស្ទើរសូន្យតែចេះគ្រប់គ្រងអារម្មណ៍អត់បែកកម្មឋានសមាធិមកវិញច្រៀងដល់ចប់។ លើសពីនេះមូលហេតុធ្លាយចេញបេក្ខជនជើងខ្លាំងគ្រី ថៃពៅ ធ្វើមិនបានល្អ ដោយសារតែក្នុងខ្លួនមានជំងឺរាគ តែទប់អារម្មណ៍ប្រឡងចប់បានល្អ។
ដំណាក់កាលចុងក្រោយការប្រកាសលទ្ឋផលមកធ្ងន់លើបេក្ខជន សៀក ញញឹម ធ្លាក់ចេញពីកម្មវិធីទាំងយប់មិញម្នាក់នេះសំឡេងច្រៀងល្អមានភាពចាប់អារម្មណ៍។ ប៉ុន្តែត្រូវបានក្រុមគណៈកម្មាការទាំង៤រូប មិនឲ្យធ្លាក់ឡើយ គឺSaveយកសង្រ្គោះឲ្យទៅវគ្គពាក់កណ្តាលផ្តាច់ព្រត្រ័ដែល សៀក ញញឹម ជាបេក្ខជនម្នាក់គត់ ដែលអាចឆក់បានការទាក់ទាញសេវយកពីគណៈកម្មការទាំង៤។ ចំណែកអ្នកនៅមើលទីនោះអររហូតក្រោកអស់ពីកៅអី ពេលដឹងថា សេវយកបេក្ខជនឆ្នើមនេះទៅវគ្គបន្តបាន៕








វីដេអូពេលសម្រាក៖