
រតនគិរីៈ ក្រោយការចុះផ្សាយក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ឈ្មោះ ទំនួញ សន្តិភាព បានចេញផ្សាយនៅម៉ោង១៖១៤នាទីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នេះថា កងទ័ពវៀតណាម ទទួលបានសម្បទានដីប្រមាណ៤ម៉ឺនហិកតា ក្នុងខេត្តរតនគិរី ពេលនេះអភិបាលខេត្តបានប្រតិកម្ម និងច្រានចោលព័ត៌មានទាំងនេះ។
អភិបាលខេត្តរតនគិរី លោក ថង សាវុន នៅរសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ បានប្រាប់អង្គភាពសារព័ត៌មាន CAM POST ថា មិនមានការឈជើងណាមួយ របស់កម្លាំងយោធាបរទេស ក្នុងវិសាលភាពទឹកដីខេត្តរតនគិរីឡើយ។
បើតាមលោក ថង សាវុន “ចំពោះតំបន់អភិវឌ្ឍន៍ត្រីកោណ ជាគម្រោងរួមជំនួយរបស់ជប៉ុន និងដៃគូអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពសេដ្ឋកិច្ចប្រទេសទាំងបី និងក្នុងតំបន់ “៕



