
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នេះ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរនៅក្នុងហ្វេសប៊ុកលោកថា៖ ដាំដើមក្រញូងមួយដើម ដើម្បីមកចូលរួមពិធីនេះជាលើកទីពីរ នាឆ្នាំ២១២០។ ការសរសរសារបែបនេះអបដោយរូបថតមួយសន្លឹករបស់លោកជាមួយឧត្តមភរិយា ដែលកំពុងដាំដើមគ្រញូង។
ការបង្ហោះនេះធ្វើឱ្យអ្នកលេងហ្វេសប៊ុកខ្លះឆ្ងល់ គឺបញ្ចេញមតិ (comment)៖ គណនីយឈ្មោះ Vannak Chhoeng ថា៖ បើអញ្ចឹងមែននោះ ខ្ញុំមិនហ៊ានថាយ៉ាងម៉េចទេ តែបើសិនជាលោកពូឯកឧត្តមមិនប្រកាន់ ខ្ញុំសូមបួងសួងដល់អស់ទេវតា វត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមអោយឯកឧត្តមក្លាយជាថ្នាក់ដឹកនាំក្រសួងដើម្បីបានមកចូលរួមសាជាថ្មី! គណនីយឈ្មោះ Bunchhuoy Hem ឆ្នាំ២១២០? លោករដ្ឋមន្រ្តីតបថា៖ ព្រោះជាងមួយរយឆ្នាំ បានដល់វេនកម្ពុជាម្តងទៀត។ ចំណែកឯ គណនីយឈ្មោះ Mealy Khieu និងកាប់លក់ឱ្យផង។

