Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

តាកែវ៖មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលស្មោង បានធ្វើការចាប់ឃាត់ខ្លួនយុវជនបែកថ្នាំម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយ ដែលបានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ព្រោះតែមូល ហេតុសុំ លុយឪពុកម្តាយ យកទៅទិញថ្នាំញៀនមិនបាន និងបានគម្រាមកាប់សម្លាប់ពួកគាត់ថែមទៀតផង។

យោងទៅតាម លោក ហេង ហ៊ត មេប៉ុស្តិ៍រដ្ឋបាលស្មោង បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៨នេះថា មានយុវជនឈ្មោះ អ៊ូច ក្រឹម ជាមនុស្សញៀនដល់កម្រិតមួយ ទប់អារម្មណ៍ខ្លួន លែងបាន និងមានការវង្វេងស្មារតី លែងសូវដឹងខុសត្រូវ នេះបើតាមការធ្វើតេស្តទឹកនោម  របស់យុវជន រូបនោះ។

មេប៉ុស្តិ៍រដ្ឋបាលស្មោងបានបន្តថា តាមការឲ្យដឹងពីឪពុកឈ្មោះ អ៊ូច ថា ម្តាយឈ្មោះ ខៀវ ច្រឿន របស់យុវជនឈ្មោះ អ៊ូច ក្រឹម បានប្រាប់ថា កូនរបស់គាត់បានសុំលុយជារៀងរាល់ថ្ងៃ តែមកដល់ ថ្ងៃទី១៣ នេះ គាត់មិនឲ្យដោយគាត់បានដឹងថា កូនរបស់គាត់យកលុយទៅទិញថ្នាំញៀន ហើយគាត់បានស្តីបន្តោស បន្តិចបន្ទូច តែកូនរបស់គាត់បែរជាខឹង ហើយបានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួន និងបានស្រែកគម្រាមកាប់ទៅលើពួកគាត់ថែមទៀត។

បច្ចុប្បន្ននេះយុវជន អ៊ូច ក្រឹម ត្រូវបានចាប់បញ្ជូនខ្លួន មកកាន់អធិការដ្ឋានស្រុកទ្រាំង ដើម្បីអបរំ ណែនាំ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor