Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

តាកែវ៖សាច់ត្រីប្រហុកខូចគុណភាពចំនួន១១២០គីឡូ ដែលយកសាច់ត្រីមកពីប្រទេសរៀតណាម យកមកកែឆ្នៃ ត្រូវបានលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ រួមជាមួយមន្រ្តីជំនាញ របស់លោកចុះទៅធ្វើការរឹបអូសពីទីតាំងសិប្បកម្មកែឆ្នៃប្រហុក ដោយគ្មានច្បាប់ អនុញ្ញាតិរបស់ ឈ្មោះ យិន យ៉ុង ដោយជាលទ្ធផលបឋមនៃការធ្វើតេស្តរកសាធាតុគីមី គឺបានពិនិត្យរកឃើញនូវវត្តមានសារធាតុគីមី Formalin ដាក់ក្នុងសាច់ត្រីចំនួន១២បាវទំងន់ជាង៨រយ គីឡូនិងក្នុងពាងចំនួន ៥ពាងទំងន់ជាង២រយគីឡូ ។

លោកប្រធានសាខាកាំកុងត្រូលបានបន្តថា សាច់ត្រីដែលប្រជាពលរដ្ឋនៅទីនេះយកមកធ្វើជាប្រហុក ភាគច្រើន គឺនាំចូលពីប្រទេសវៀតណាមតាមច្រករបៀង ដែលសាច់ត្រីទាំងនេះបានដាក់នូវសារធាតុគីមី Formalin ដែលធ្វើឲ្យសាច់ត្រីមានគុណភាពល្អ មិនស្អុយ ទុកបានយូរ ហើយចំពោះសារធាតុគីមី Formalin នេះគឺប្រើទៅលើសាកសព  ដោយធ្វើឲ្យអ្នកហូបមានគ្រោះថ្នាក់ដល់សុខភាព សម្ពោធឈាមធ្លាក់ចុះ វិលមុខ ហើយអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។  លោកប្រធានសាខាកាំកុងត្រូលបានមានប្រសាសន៏បន្តថា  ត្រីដែលយកធ្វើប្រហុកនេះគឺមួយចំនួនធំ បានលូចនាំចូលពីប្រទេសវៀតណាម និងត្រីមួយចំនួនតូចជាត្រី របស់ខ្មែរយើង។ ហើយការកែឆ្នៃប្រហុក នេះមិនមានការត្រួតពិនិត្យពីមន្រ្តីជំនាញ ពោលការបើក សិប្បកម្មនេះ គឺមិនបានសុំច្បាប់ពីមន្ទីរជំនាញ នោះទេ។

  បើតាមលោកប្រធានសាខាកាំកុងត្រូល  ទីតាំងកែឆ្នៃប្រហុកគ្មានច្បាប់អនុញ្ញាតិនេះ ត្រូវបានបិតជា បណ្ដោះអាសន្នដោយមិនអនុញ្ញាតិអោយកែឆ្នៃប្រហុកយកទៅលក់នៅលើទីផ្សារតទៅទៀតនោះទេ ដោយរងចាំការសម្រេចពីតុលាការជាមុនសិន។ ដោយគឡែកចំពោះវត្តុតាងប្រហុក មានសារធាតុ គីមី មន្រ្តីរបស់លោកកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ ដើម្បីសុំគោលការណ៏ដុតកម្ទេចោល តែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor