
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ឋ បានលើកឡើងពីមូលហេតុដែលនាំឲ្យបុរសៗដែលកើតមានជំងឺមហារីកបំពង់ក ក្រពះ ឬ ពោះវៀន មិនមែនមកពីបរិភោគអាហារមិនល្អដូចពេទ្យថានោះទេ គឺដោយសារមកពីប្រុសៗចូលចិត្តថើបញីញក់នារី ខណៈនារីបច្ចុប្បន្ននេះសុទ្ឋតែប្រើឡេ ដែលមានជាតិគីមីទាំងអស់ ។
យើងមិនដឹងថាការលើកឡើងខាងលើ របស់ ឯកឧត្តម ជាការលេងសើច ដើម្បីចំអកឲ្យប្រុសៗ ឬយ៉ាងណានោះទេ តែជាក់ស្ដែងមានហេតុផលសមស្រប ហើយកន្លងមកតាមរយៈគណនីហ្វេសប៊ុក របស់ ឯកឧត្តម គឺតែងសរសេរ រិះគន់ក្នុងន័យស្ថាបនា ព្រមទាំងបង្កប់អត្ថន័យផងដែរ តែយ៉ាងណាក៍គួរតែពិចារណាចំណុចនេះផងដែរ ។

ការលើកឡើងបែបនេះតាមរយៈគណនីរបស់ ឯកឧត្តម ផ្ទាល់ដោយមានខ្លឹមសារទាំងស្រុងថា ៖
ម្សិលមិញទើបរកឃើញមូលហេតុដែលបុរសបច្ចុប្បន្នសំបូរកើតមហារីកបំពង់ក ក្រពះ ឬ ពោះវៀន ។ គឺមិនមែនមកពីបរិភោគអាហារមិនល្អដូចពេទ្យថានោះទេ គឺប្រុសៗចូលថើបញីញក់នារី ហើយនារីបច្ចុប្បន្នសុទ្ធតែប្រើ ឡេ ដែលមានជាតិគីមីទាំងអស់ ។ នេះជាប្រភពចំបង ។ សូមប្រុងប្រយ័ត្ន ។
