header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សិល្បៈ៖ គេមិននឹកស្មានថា តារាចម្រៀងលំដាប់កំពូល មាស សុខសោភា មានទឹកចិត្តពង្រីកការសម្តែងឲ្យលូតលាស់បន្តទៀតឡើយ ស្របពេលចម្រៀងរបស់នាងជោគជ័យលើសពីការរំពឹងទុក។ កំពូលតារាចម្រៀង មាស សុខសោភា លែងទុកពេលឲ្យរំលងទៀតដោយគ្រោងថតខ្សែភាពយន្តជាជំហ៊ានដំបូងឆ្លើយតបការសំណើរចង់បានរបស់ផលិតករ។

ការប្រកាសឲ្យដឹងនៅពេលនេះស្របពេលតារាចម្រៀងរូបនេះមើលឃើញថា ភាពយន្តនៅកម្ពុជាមានការរីកលូតលាស់គួរឲ្យកត់សម្គាល់។ លើសពីនេះទៅទៀតជាការពង្រឹងបទពិសោធន៍ថ្មីមួយដែលនាងចង់សាកល្បងអាចឆ្លងដល់កម្រិតណា។

មាស សុខសោភា ប្រកាន់ទស្សនៈថ្មីក្នុងពេលមានវត្តមានចូលរួមសម្ពោធរោងកុនទំនើបមេជើសុីណើផ្លេចបាយស្មាត ស្ថិតក្នុងផ្សារទំនើបសុរីយា រាជធានីភ្នំពេញនាល្ងាចមិញនេះ ដោយសាមីខ្លួនតែងកាយស្រស់ស្អាត និងបានបញ្ជាក់ថា សម្រាប់នាងៗយល់ថា តារាចម្រៀងដែលល្បីអាចសាកល្បងមករួមគ្នាឲ្យកាន់តែច្រើនថតភាពយន្តខ្មែរក្នុងន័យធ្វើឲ្យវិស័យកុនខ្មែរកាន់តែដើរទៅមុខ។

នាងអះអាងទៀតថា មកទល់ពេលនេះអ្នកគ្រប់គ្រងរបស់នាងឲ្យសញ្ញាថា មានគេទាក់ទងថតភាពយន្ត ហើយមានសាច់រឿងក្នុងដៃប្រសិនបើល្អអាចទទួលថត។ ការថតភាពយន្តគឺនាងអាចថតជូនស្ថានីយ៍ទូរទស្សន៍ ឬផលិតកម្មផ្សេងបានដោយថោនមិនហាម ព្រោះតាំងពីដើមមក ចម្រៀងរបស់នាងមិនបានចុះកុងត្រាឡើយ។ នាងថាប្រទេសយើងកំពុងអភិវឌ្ឍន៍ទៅមុខ បើនិយាយពីបច្ចេកទេសកុនយើងឥឡូវល្អណាស់ប្រភេទកាមេរ៉ាទំនើប ប្លង់ថតក៏ល្អមើលទៅស្តង់ដារតែម្តងគួរឲ្យចាប់អារម្មណ៍។ លើសពីនេះទៅទៀត ក្មេងៗជំនាន់ក្រោយ គឺពូកែ មិនថាអ្នកនិពន្ធ អ្នកសម្តែង សុទ្ធតែមានទេពកោសល្យដែលអាចនាំគ្នាចូលមកអភិរក្សវិស័យភាពយន្តកម្ពុជាយើងបាន។

មាស សុខសោភា នាឱកាសបុណ្យចូលឆ្នាំបានចេញបទចម្រៀងជាលក្ខណៈដៃគូបែបចង្វាក់ខ្មែរកំពុងជោគជ័យដូចជាបទ "ឲ្យអត់ស្រលះទៅ" "អួតទាំងបងអួតទាំងប្អូន" "ណាំណាវ" ច្រៀងជាមួយតារាជួរមុខថោន មានខេម ជេន សាយចៃ ឃុងឃុយ ជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post