header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជាជនល្មោភកាមម្នាក់ មានមុខងារជាអនុសាខាក្រុមហ៊ុន អេជីអេស បានបង្ខំរំលោភបុគ្គលិករបស់ខ្លួនរហូតបានសម្រេចរួចបានបង្ខាំងទុកនៅក្នុងបន្ទប់ថែមទៀតផង។ ករណីល្បួងរំលោភសេពសន្ទវនេះ បានកើតឡើងកាលពីវេលាម៉ោង១២យប់ ថ្ងៃទី១២ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសាខាក្រុមហ៊ុន អេជីអេស ដែលស្ថិតក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះឈ្មោះ ស.ច.ទ អាយុ៤៦ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន អេជីអេស ស្នាក់នៅក្រុមហ៊ុន។ ចំណែកជនល្មោភកាមដែលសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ សួង សុឌឿន ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរជាអនុសាខាក្រុមហ៊ុន អេជីអេស ស្នាក់នៅក្រុមហ៊ុនខាងលើនេះតែម្តង។

បើយោងតាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា រូបនាងទើបនឹងចូលបម្រើការងារនៅក្រុមហ៊ុនខាងលើនេះបានរយៈពេលតែ៤ថ្ងៃប៉ុណ្ណោះ។ ហើយកាលពីថ្ងៃទី១០ ខែមីនា ជនសង្ស័យខាងលើ បានប៉ុនប៉ងរំលោភរូបនាងម្តងរួចមកហើយ តែមិនបានសម្រេច។ លុះមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ បានចាប់រំលោភនាងរហូតបានសំរេច រួចបានចាក់សោរបង្ខាំងនាងទុកក្នុងបន្ទប់តែម្នាក់។

នារីរងគ្រោះបន្តថា រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨នេះ ទើបរូបគាត់សម្រេចចិត្តកាត់កេរ្តិ៍ខ្មាស់ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌តែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post